នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២នេះ សមាជិក សមាជិកាដែលជាតំណាងគណបក្ស ភ្លើងទៀន តាមបណ្ដាស្រុកនានា នៅទូទាំងខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នានៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និងប្រកាសសមាសភាពថ្នាក់ដឹកនាំបណ្ដោះអាសន្នគណបក្ស ភ្លើងទៀន ប្រចាំខេត្តកំពង់ឆ្នាំង។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និងឯកឧត្ដម យូ ស៊ាងហេង អគ្គលេខាធិការរង។
កំពង់ឆ្នាំង គឺជាខេត្តទី១៨ហើយ ដែលបានសម្ពោធលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំខេត្តរបស់ខ្លួន ដើម្បីបន្តបេសកកម្មជាតិ ក្នុងនាមគណបក្សនយោបាយដែលបានប្រកាន់យកគោលនយោបាយប្រជាធិបតេយ្យសេរី យ៉ាងពិតប្រាកដតែមួយគត់ នៅប្រទេសកម្ពុជា៕