Home សកម្មភាព គណបក្សភ្លើងទៀននៅតែមានឆន្ទៈក្នុងការចូល​រួមការ​បោះ​ឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

គណបក្សភ្លើងទៀននៅតែមានឆន្ទៈក្នុងការចូល​រួមការ​បោះ​ឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

0

(*)នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០២៣ លោកបណ្ឌិត សុក ហាច​ អនុប្រធាន​គណបក្ស​ ភ្លើងទៀន អមដោយលោក គីមសួរ ភិរិទ្ធ និងលោក សុខ គឹមសេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បានអញ្ជើញជួបសំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតនៅខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សខេត្ត ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

(*)គណបក្ស ភ្លើងទៀន សូមការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់សមាជិក សមាជិកា សកម្មជន និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគណបក្ស ភ្លើងទៀន មិនអាច ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះបាន ហើយសង្ឃឹមថា សមាជិក សមាជិកា និងសកម្មជនគណបក្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែល ស្រលាញ់យុត្តិធម៌ សេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅតែមានឆន្ទៈរឹងមាំ បន្តគាំទ្រគណបក្ស ភ្លើងទៀន តទៅទៀត។

(*)គណបក្ស ភ្លើងទៀន នៅតែមានឆន្ទៈក្នុងការចូលរួមការបោះឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមជម្រុញ និងលើកស្ទួយគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍប្រទេសជាតិ៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

សូមពិនិត្យមើលអ៊ីម៉េលដើម្បីបញ្ជាក់ជាស្ថាពរ Check your inbox or spam folder to confirm your subscription.

No comments

Leave a reply

Please enter your comment!
Please enter your name here

Exit mobile version