ខេត្តត្បូងឃ្មុំ៖ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ បានបើកដំណើរការទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ និងបានលើកស្លាកគណបក្សជាបន្តបន្ទាប់នៅតាមបណ្ដាក្រុង-ស្រុកនិងឃុំ-សង្កាត់នានារបស់ខ្លួន។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ ក្រុមការងារខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សភ្លើងទៀន បានចំនួន ៥៨ស្លាកហើយដោយបូកបញ្ចូលទាំងស្លាកទីស្នាក់ការខេត្ត។
នៅស្រុកត្បូងឃ្មុំ ស្លាកគណបក្សភ្លើងទៀនត្រូវបានលើករួចរាល់ចំនួន ១៧ស្លាក ស្រុកមេមត់ចំនួន ៥ស្លាក ស្រុកញញាក្រែកចំនួន ១០ស្លាក ស្រុកអូររាំងឪចំនួន ១៥ស្លាក ស្រុកតំបែរចំនួន ៩ស្លាក និងក្រុងសួងចំនួន ២ស្លាក។
(*)កម្លាំងប្រជាធិបតេយ្យ បានមកចូលរួមយ៉ាងផុសផុលជាមួយគណបក្ស ភ្លើងទៀន ដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់ នៅឆ្នាំ២០២២នេះ។
(*)គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ៕