សេចក្តីប្រកាសព័ត៌មាន
គណបក្ស ភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្ដាញ ផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា សំណុំរឿងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន ពីបទបរិហាកេរ្តិ៍ នឹងត្រូវបានតុលាការកំពូលលើកយកមកជំនុំជំរះ នៅវេលាម៉ោង ៨:០០ នាទី ព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន ៕