ថ្ងៃ១កើត ខែពិសាខ ឆ្នាំខាល ឆស័ក ព.ស.២៥៦៦ ត្រូវគ្នានឹងថ្ងៃអាទិត្យ ទី១ ឧសភា ២០២២៖ ថ្នាក់ដឹកនាំមកពីថ្នាក់ជាតិមាន លោក ទាវ វណ្ណុល ប្រធាន,លោកសុន ឆ័យ អនុប្រធាន និងលោកស៊ុម ទិត្យា មន្ត្រីទំនាក់ទំនងសាខាក្រៅប្រទេស និងជាអគ្គហេរញ្ញឹករងរបស់គណបក្សភ្លើងទៀន។ តំណាងខេត្តមានលោកភូ សុវណ្ណថា និងលោកឌឹម សារឿន ជាអនុប្រធានក្រុមការងារបណ្តោះអាសន្ន។ សកម្មជនឡើងមកពីគ្រប់ស្រុកទាំង១៣ និងមួយក្រុង ប្រហែលជាង ៤០០នាក់ ដោយទីកន្លែងតូចចង្អៀតនៅទីស្នាក់ការបាត់ដំបង។
#គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ