ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា

0

សេចក្ដីថ្លែងការណ៍

=======

គណបក្សភ្លើងទៀន ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នំា២០២២ ក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ រាជធានីភ្នំពេញ។ លោក អៀ ចាន់ណា គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានលាលែងពីគណបក្សសង្គ្រោះជាតិជាយូរមកហើយ ដោយពុំមានទំនាក់ទំនងទាល់តែសោះជាមួយអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តតាកែវ។

គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា គឺជារឿងនយោបាយសុទ្ធសាធ ដោយសារការចាប់ខ្លួននេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោក អៀ ចាន់ណា កំពុងចូលរួមយ៉ាងសកម្មជាមួយ គណបក្សភ្លើងទៀន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ ។

គណបក្សភ្លើងទៀន សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការដោះលែងលោក អៀ ចាន់ណា ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។ ជាមួយគ្នានេះផងដែរ គណបក្សភ្លើងទៀន សូមអំពាវនាវដល់រាជរដ្ឋាភិបាល បញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគម្រាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ដល់សមាជិក-សមាជិកា គណបក្សភ្លើងទៀន ដើម្បីធានាលំហរប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងធានាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រាជធានីភ្នំពេញ, ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វស័ក ព.ស.២៥៦៦

ត្រូវនឹង ថ្ងៃទី០១ ខែមិថុនា គ.ស.២០២២

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

សូមពិនិត្យមើលអ៊ីម៉េលដើម្បីបញ្ជាក់ជាស្ថាពរ Check your inbox or spam folder to confirm your subscription.

No comments

Leave a reply

Please enter your comment!
Please enter your name here

Exit mobile version