ខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី

0

សេចក្តីថ្លែងការណ៍

=======

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី អតីតអ្នកវិភាគឯករាជ្យ នៅព្រះរាជាណាចក្រកម្ពុជា។

គណបក្សភ្លើងទៀន អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការស៊ើបអង្កេតដោយឯករាជ្យ និងមានប្រសិទ្ធភាព ដើម្បីចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់។

ការយឺតយ៉ាវអូសបន្លាយពេលវេលា ក្នុងការស្វែងរកយុត្តិធម៌ជូនគ្រួសារសពជនរងគ្រោះ បានធ្វើឲ្យមតិមហាជនបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចនៃស្ថាប័នជាតិ ក្នុងការបំពេញការងារស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោស ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។

គណបក្សភ្លើងទៀន សូមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដោយស្មោះអស់ពីដួងចិត្ត និងសូមឧត្ដមគតិស្នេហាជាតិរបស់លោកបណ្ឌិត ស្ថិតនៅក្នុងស្មារតីកូនខ្មែរស្នេហាជាតិគ្រប់ៗរូប “ជូតទឹកភ្នែករួចបន្តដំណើរទៅមុខ”៕

ថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

សូមពិនិត្យមើលអ៊ីម៉េលដើម្បីបញ្ជាក់ជាស្ថាពរ Check your inbox or spam folder to confirm your subscription.

No comments

Leave a reply

Please enter your comment!
Please enter your name here

Exit mobile version