នៅវេលាម៉ោង ៥:០០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន បានបើកកិច្ចប្រជុំរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលគណបក្ស ដើម្បីពិភាក្សាអំពី៖
១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន។
២-លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធការដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្ស ភ្លើងទៀន។











