២១ មិថុនា ២០២២
(*)ប្រវត្តិតស៊ូនយោបាយរបស់ លោក ញឹម សារ៉ុម ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី២១ មិថុនា ២០២២។
-នៅឆ្នាំ២០១២ ៖ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស សម រង្ស៊ី។
-នៅឆ្នាំ២០១៧ ៖ ជាប់ឆ្នោតជាជំទប់ទី១ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ។
-នៅឆ្នាំ២០២២ ៖ ជាប់ឆ្នោតជាមេឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស ភ្លើងទៀន។
(*)លោក ញឹម សារ៉ុម ត្រូវបានគេចោទប្រកាន់ពីបទ “ប្លន់” ប្រព្រឹត្តទៅកាលពីឆ្នាំ ២០០២។ ២០ឆ្នាំក្រោយមក លោក ញឹម សារ៉ុម ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីជាប់ឆ្នោតជាមេឃុំ នៅឃុំចំណាលើ មកពីគណបក្ស ភ្លើងទៀន។
(*)ក្រៅពីតួនាទីជាអ្នកនយោបាយមូលដ្ឋាន លោក ញឹម សារ៉ុម គឺជាអាចារ្យវត្តក្តីស្រងែ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភព៖ លោក ស៊ុន ចន្ធី ប្រធានក្រុមការងារកិច្ចការបោះឆ្នោត ខេត្តកំពង់ធំ




(*)ឯកសារភស្តុតាងកាលពីជាង១០ឆ្នាំមុនបញ្ជាក់ថា លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោតមកពីគណបក្ស ភ្លើងទៀន មិនមែនជា “ចោរប្លន់” ដូចការចោទប្រកាន់របស់តុលាការខេត្តកំពង់ធំ នោះទេ។
(*)រឿងជម្លោះផ្តើមចេញពីការជំពាក់ប្រាក់កាលពី២០ឆ្នាំមុន របស់លោក ញឹម សារ៉ុម ដែលពេលនេះត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌នោះ គឺមានឯកសារភស្តុតាងចំនួន ២ បញ្ជាក់ថា លោកមិនមែនជាចោរប្លន់ដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយរឿងជម្លោះនេះក៏បានសម្របសម្រួលដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដែលធ្វើឡើងដោយលោកមេឃុំចំណាលើ និងលោកនាយប៉ុស្តិ៍នគរបាលឃុំចំណាលើ នៅឆ្នាំ២០១១។



