នៅព្រឹកថ្ងៃ ០៧ មីនា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតចំនួន ០៥
===============
នៅវេលាម៉ោង ១០:៣០ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ភ្លើងទៀន ថ្នាក់ដឹកនាំគណបក្ស រួមមាន លោក ចេប គឹមអ៊ាង អនុប្រធានគណបក្ស លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ និងលោកគង់ មុនីកា អគ្គលេខាធិការរងគណបក្សទទួលបន្ទុកកិច្ចការទំនាក់ទំនងសាធារណៈ បានជួបជាមួយនឹងតំណាងស្ថានទូតចំនួន ០៥ រួមមាន៖
១-លោក អ៉ីងហ្រ្គីដ ដាល់ (Ingrid Dahl) អនុប្រធានបេសកកម្មនៃស្ថានទូតដាណឺម៉ាក ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់
២-លោកស្រី អាណា ចាគឹនបឺក ប្រីក(Anna Jakenberg Brinck) អនុប្រធានបេសកកម្មនៃស្ថានទូតស៊ុយអែត Sweden ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់
៣-លោក អឺរិក វើល សានដា(Eirik Wold Sandaa) ជាលេខាទី១ នៃស្ថានទូតន័រវ៉េ ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់
៤-លោក ម៉ៃកា ថូមី (Miika Tomi) អនុប្រធានបេសកកម្មនៃស្ថានទូតហ្វាំង ឡង់ ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់
៥-លោកស្រី អាន់ ឃិននីស (Arnt Kennis) អនុប្រធានបេសកកម្មនៃស្ថានទូតប៊ែល ហ្សីក ប្រចាំទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់
ជំនួបពិភាក្សា បានប្រព្រឹត្តទៅរយៈពេល ជាង ១ម៉ោង ដោយបានលំអិតអំពីស្ថានភាពនយោបាយទូទៅ និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា បញ្ហាប្រឈមនានាមកលើគណបក្ស ភ្លើងទៀន ដំណើរការបោះឆ្នោត និងការរៀបចំផែនការយុទ្ធសាស្រ្តរបស់គណបក្ស ភ្លើងទៀន សម្រាប់ការបោះឆ្នោតជាតិនាថ្ងៃ ២៣ កក្កដា ២០២៣ ខាងមុខនេះ ព្រមទាំងអនុសាសន៍នានារបស់តំណាងស្ថានទូតទាំង ០៥៕






