ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ /ទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន
(*)ពិធីជួបជុំសំណេះសំណាលជាមួយតំណាងចលនាយុវជនគណបក្សរាជធានី ខេត្ត ក្រោមអធិបតីភាពលោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន។


























គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក ដើម្បីធានាកុំឲ្យគេលួច ឬបន្លំយកឈ្មោះគណបក្សបាន ហើយបានកំណត់យករូប “ទៀនមានពន្លឺ” ជាសញ្ញាសម្គាល់វិញ។ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ចូលរួមបង្កើតគណបក្សសង្គ្រោះជាតិ ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈសមាជវិសាមញ្ញ គណបក្សសមរង្ស៊ី បានប្តូរឈ្មោះមកជា គណបក្សភ្លើងទៀន ដើម្បីឲ្យស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយរក្សាសញ្ញាសម្គាល់ទៀនមានពន្លឺ និងបាវចនា”សីលធម៍ សច្ចធម៍ យុត្តិធម៍” ឲ្យនៅដដែល៕ ជយោ! គណបក្សភ្លើងទៀន បោះឆ្នោតឲ្យគណបក្សភ្លើងទៀន ដើម្បីខ្មែរទាំងអស់គ្នា!
រក្សាសិទ្ធិ © 1995 - 2023 គណបក្សភ្លើងទៀន Candle Light Party (CLP)