សេចក្ដីជូនដំណឹង
=======
គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩ (ផ្លូវផ្សារដីហុយ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា)។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមយកព័ត៌មានតាមការគួរ៕ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស.២០២២

