សេចក្តីប្រកាសព័ត៌មាន
===========
គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា តំណាងគណបក្សដឹកនាំដោយ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស នឹងធ្វើសន្និសីទសារព័ត៌មាន ក្រោយជំនួបចប់ ស្តីពី “លទ្ធផលជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌” នៅមុខទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង ៤.៣០នាទី រសៀល ថ្ងៃអង្គារ៍ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមយកព័ត៌មាន តាមការគួរ៕