info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

គណបក្សភ្លើងទៀនត្រៀមបុគ្គលិកសំខានៗសម្រាប់ជោគជ័យបោះឆ្នោតខាងមុខ

(*)នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ រយៈពេលមួយថ្ងៃពេញ គណបក្ស ភ្លើងទៀន បានរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយផែនការគ្រប់គ្រងយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដល់ថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្ត ប្រមាណ ១១០នាក់ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ក្រោម អធិបតីភាពអនុប្រធានគណបក្សទាំង ៣រូប គឺ លោក ចេប គឹមអ៊ាង លោក រ៉ុង ឈុន លោកបណ្ឌិត សុក ហាច និងលោក...

សេចក្តីថ្លែងការណ៍

សេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញរឿងក្ដី លោក កឹមសុខា

សេចក្តីសម្រេច

សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣

សេចក្តីប្រកាសពត៌មាន

សេចក្តីប្រកាសព័ត៌មាន គណបក្ស ភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្ដាញ ផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា សំណុំរឿងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន ពីបទបរិហាកេរ្តិ៍ នឹងត្រូវបានតុលាការកំពូលលើកយកមកជំនុំជំរះ នៅវេលាម៉ោង ៨:០០ នាទី ព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន ៕

សេចក្តីថ្លែងការណ៍ចំពោះការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ VOD

សេចក្តីថ្លែងការណ៍ គណបក្ស ភ្លើងទៀន សម្តែងការសោកស្តាយ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាប្រព័ន្ធផ្តល់ព័ត៌មានពិត និងឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ គឺជាទង្វើរំលោភបំពានរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីរបប សារព័ត៌មាន។ ចំពោះការផ្សាយព័ត៌មានខុសការពិត ដែលធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នណាមួយ បុគ្គល ឬស្ថាប័ននោះ មានសិទ្ធិឆ្លើយតប...

សេចក្តីប្រកាសសេចក្តីសម្រេចពីអង្គសមាជវិសាមញ្ញថ្ងៃ១១កុម្ភះ២០២៣

សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលសមាជវិសាមញ្ញគណបក្ស ភ្លើងទៀន ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ ទស្សនាកម្មវិធីសមាជវិសាមញ្ញទាមងស្រុង https://fb.watch/iDza_TmG8K/

សេចក្តីជូនដំណឹងសមាជគណបក្ស២០២៣

សេចក្តីជូនដំណឹង គណបក្ស ភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិនានា មេត្តាជ្រាបថា គណបក្ស ភ្លើងទៀន នឹងប្រារព្ធសមាជវិសាមញ្ញគណបក្ស ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់គណបក្ស សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ សមាជវិសាមញ្ញនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១៥.០០នាទីថ្ងៃរសៀល នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អាស្រ័យដូចបានជម្រាបជូនខាងលើ...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...