info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

សេចក្តីប្រកាសពត៌មានក្រោយកិច្ចប្រជុំគណ:កម្មការអចិន្ត្រៃយ៍

នៅវេលាម៉ោង ៥:០០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន បានបើកកិច្ចប្រជុំរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលគណបក្ស ដើម្បីពិភាក្សាអំពី៖ ១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន។ ២-លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធការដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្ស ភ្លើងទៀន។

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត ១លាន ២សែនរៀល និងមន្ត្រីរាជការ ទាបបំផុត ២លានរៀល ៣-កសិផលថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប ៤-ចាស់ៗអាយុ ៦៥ឡើង ទទួលបានប្រាក់ ២០ម៉ឺនរៀល រៀងរាល់ខែ ៥-ពិនិត្យ ព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ ឥតបង់ប្រាក់

សេចក្តីប្រកាសព័ត៌មានគណបក្ស ភ្លើងទៀន ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

គណបក្ស ភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន នឹងបើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល ដើម្បីពិភាក្សាអំពី៖ ១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន។ ២-លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធការដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្ស ភ្លើងទៀន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន...

សេចក្តីប្រកាសព័ត៌មានគណបក្ស ភ្លើងទៀន ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣

គណបក្ស ភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គណបក្ស ភ្លើងទៀន នឹងដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ជាផ្លូវការ នៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០.០០នាទីព្រឹក។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ខេត្តកំពង់ធំ បានជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា

០៣ ឧសភា ២០២៣ / គណបក្សភ្លើងទៀន ខេត្តកំពង់ធំ (*)ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ខេត្តកំពង់ធំ ដឹកនាំដោយលោក ស៊ុន ចន្ធី បានជួបសម្តែងការគួរសម និងផ្លាស់ប្តូរយោបល់គ្នាជាមួយលោក ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា។  (*)នៅក្នុងជំនួបផ្លាស់ប្តូរយោបល់គ្នានេះ គឺផ្តោតលើបរិយាកាសនយោបាយនៅមណ្ឌលខេត្តកំពង់ធំ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...