info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញការចាប់ខ្លួនសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្ស

គណបក្ស ភ្លើងទៀន មើលឃើញថា បើទោះបីជាគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះក៏ដោយ ក៏សកម្មជន និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន មួយចំនួន នៅតែត្រូវទទួលរងនូវការកៀបសង្កត់ និងការគំរាមកំហែង ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យគណបក្ស ភ្លើងទៀន​ ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន

នៅព្រឹកថ្ងៃ ១៥ កក្កដា ឆ្នាំ២០២៣នេះ លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស ភ្លើងទៀន បានទទួលស្វាគមន៍ និងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន The Asahi Shimbun នៅទីស្នាក់ការកណ្ដាលគណបក្ស ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន។

គណបក្សភ្លេីងទៀនគោរពវិញ្ញាណក្ខន្ធបណ្ឌិតកែម​ ឡី

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន និងសហការី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ ក្នុងឱកាសខួបគម្រប់ ០៧ឆ្នាំ នៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ។

គណបក្សភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក-សមាជិការបស់ខ្លួនប្រមាណ ៥០០នាក់

(*)នៅព្រឹកថ្ងៃ ២៧ មិថុនា ឆ្នាំ២០២៣នេះ គណបក្ស ភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក សមាជិការបស់ខ្លួនប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាពលោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស និងលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស។

ពិធីជួបជុំសំណេះសំណាលជាមួយតំណាងចលនាយុវជនគណបក្សរាជធានី ខេត្ត

ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ /ទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន (*)ពិធីជួបជុំសំណេះសំណាលជាមួយតំណាងចលនាយុវជនគណបក្សរាជធានី ខេត្ត ក្រោមអធិបតីភាពលោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន។

សេចក្ដី​ថ្លែងការណ៍​

សេចក្ដី​ថ្លែងការណ៍​

លោករ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានប្រទេសស្វីស Swiss Radio and Television(SRF)

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានប្រទេសស្វីស Swiss Radio and Television (SRF) នៅទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន។

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រាជធានីភ្នំពេញ

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ជាមួយរចនាសម្ព័ន្ធគណបក្សខណ្ឌ និងគណបក្សសង្កាត់ នៃរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព​លោក​ រ៉ុង ឈុន​ អនុប្រធាន​គណបក្ស ភ្លើងទៀន។
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...