info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

សកម្មភាពដំណើរការទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំក្រុងស្វាយរៀង

ខេត្ត​ស្វាយរៀង៖ ក្រុមការងារគណបក្ស​ ភ្លើងទៀន ខេត្ត​ស្វាយរៀង បានលើកស្លាកនិងដាក់ឲ្យដំណើរការទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំក្រុងស្វាយរៀង នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ម្សិលម៉ិញនេះ ដឹកនាំដោយលោក រ័ត្ន ចំរើន អនុប្រធានក្រុមការងារខេត្ត។ គណបក្ស​ ភ្លើងទៀន ខេត្ត​ស្វាយរៀង បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២៦ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។...

សកម្មភាពលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំស្រុកមង្គលបុរី

ខេត្ត​បន្ទាយមានជ័យ៖ លោក ស៊ិន វត្ថា និងក្រុមការងារគណបក្ស​ ភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅស្រុកមង្គលបុរី បានរៀបចំពិធីដាក់ឲ្យដំណើរការទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំស្រុកមង្គលបុរី នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២នេះ។ គណបក្ស​ ភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី...

គណបក្ស​ភ្លើងទៀន ខេត្ត​ស្វាយរៀង

គណបក្ស​ភ្លើងទៀន ខេត្ត​ស្វាយរៀង បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ កាលពីថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ ២០២២ លោក​ មាស ខេង ប្រធាន​ក្រុមការងារ​ខេត្ត​ បាន​ដឹកនាំ​សកម្មភាព​លើក​ស្លាក​គណបក្ស​នៅស្រុករំដួល ហើយនៅថ្ងៃអាទិត្យ ៩ មករា ក្រុមការងារ​ខេត្ត​ស្វាយរៀង បាន​បន្តដឹកនាំ​សកម្មភាព​លើក​ស្លាក​គណបក្ស​នៅស្រុកចន្ទ្រា​។ មកដល់ពេលនេះ គណបក្ស​ភ្លើងទៀន ខេត្ត​ស្វាយរៀង បានលើកស្លាករបស់ខ្លួនបានចំនួន ៤ស្រុកហើយ ក្នុងចំណោមក្រុងស្រុកចំនួន៨នៃខេត្តខេត្ត​ស្វាយរៀង។ គណបក្ស​ភ្លើង​ទៀន មាន​ឈ្មោះ​ដើម​មកពី​គណបក្ស​ជាតិខ្មែរ​...

កម្លាំងអ្នកប្រជាធិបតេយ្យនៅស្រុកប្រាសាទសំបូរ កំពុងចូលរួមគាំទ្រយ៉ាងសកម្មជាមួយគណបក្ស​ ភ្លើងទៀន

ខេត្តកំពង់ធំ៖ ឯកឧត្ដម​ ស៊ុន​ ចន្ធី​ សមាជិក​ក្រុម​ការងារគណបក្ស​ ភ្លើងទៀន ខេត្ត​កំពង់ធំ​ បាន​មាន​ប្រសាសន៍​ថា កម្លាំងអ្នកប្រជាធិបតេយ្យ នៅស្រុកប្រាសាទសំបូរ ដែលជាស្រុកមានកម្លាំងផ្លាស់ប្តូរយ៉ាងច្រើនលើសលុបកាលពីឆ្នាំ២០១៧ កំពុងចូលរួមគាំទ្រយ៉ាងសកម្មផុសផុលជាមួយគណបក្ស​ ភ្លើងទៀន។ ឯកឧត្ដម​ ស៊ុន​ ចន្ធី​ មានប្រសាសន៍​ដូច្នេះ ​ក្នុង​ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្ស​ ភ្លើងទៀន ស្រុកប្រាសាទសំបូរ នៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥...

ពិធីបើកសម្ភោធទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ ២០២២ សាខាគណបក្ស ភ្លើងទៀន ខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​ ក្រោមអធិបតីភាព ឯកឧត្ដម​ ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និងឯកឧត្ដម យូ ស៊ាងហេង អគ្គលេខាធិការរង។ ពោធិ៍សាត់ គឺជាខេត្តទី១៩ហើយ ដែលបានសម្ពោធលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន...

ពិធីបើកសម្ភោធទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២នេះ សមាជិក សមាជិកាដែលជាតំណាងគណបក្ស ភ្លើងទៀន តាមបណ្ដាស្រុកនានា នៅទូទាំងខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នានៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​គណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពង់ឆ្នាំង។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម​ ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និងឯកឧត្ដម...

ពិធីបើកសម្ភោធទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពត

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២នេះ សមាជិក សមាជិកាដែលជាតំណាងគណបក្ស ភ្លើងទៀន តាមបណ្ដាក្រុង ស្រុកនានា នៅទូទាំងខេត្តកំពតបានមកជួបជុំគ្នានៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​គណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពត។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម​ ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន...

សមាជសាមញ្ញគណបក្ស ភ្លើងទៀន ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ២០២១

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ ភ្លើងទៀន​ បាន​រៀបចំសមាជ​សាមញ្ញ​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ និងបានដាក់ចេញនូវ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ ២០២១-២០២៦។ អង្គសមាជបានសម្រេចតែងតាំង៖ លោក ទាវ វណ្ណុល ជាប្រធានគណបក្ស លោក ថាច់ សេដ្ឋា ជាអនុប្រធានទី១ លោក ចេប គឹមអ៊ាង ជាអនុប្រធានទី២ លោក លី សុធារ៉ាយុត្តិ ជាអគ្គលេខាធិការ លោក សេង ម៉ារឌី ជាអគ្គហេរញ្ញិក លោក យូ ស៊ាងហេង...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...