info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

សមាជិកព្រឹទ្ធសភាអាមេរិក ៤ ​រូបអំពាវនាវឱ្យលោក ហ៊ុន សែន គោរពតាម​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស

សមាជិកព្រឹទ្ធសភាអាមេរិក ៤ ​រូបអំពាវនាវឱ្យលោក ហ៊ុន សែន គោរពតាម​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស ខណៈលោកចូល​រួមកិច្ចប្រជុំកំពូលអាស៊ាននៅវ៉ាស៊ីនតោន 13 ឧសភា 2022 វីអូអេខ្មែរ វ៉ាស៊ីនតោន — សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ៤ ​រូប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គោរព​តាម​ «ការ​សន្យា​ខាង​លទ្ធិប្រជាធិបតេយ្យ» ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ខណៈ​លោក​ ហ៊ុន សែន​ កំពុង​លេច​មុខ​លេច​មាត់ ចូល​រួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ នៅ​រដ្ឋធានីរបស់​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយចេញ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​ឧសភា...

ANFREL found systemic flaws on upcoming commune election 5 June 2022

អង្គការ ការបោះឆ្នោតដោយសេរីប្រចាំអាស៊ី អាន់ហ្វ្រើល(ANFREL) ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន រកឃើញថា មានការទប់ស្កាត់ជាប្រព័ន្ធឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងកំណែរទម្រង់នយោបាយ ប្រព្រឹត្តឡើងដោយគណបក្សប្រជាជនកំពុងកាន់អំណាច។ គ្មានទេសុក្រឹតយុត្តិធម៍ពីការបោះឆ្នោតខាងមុខនេះពីព្រោះតែនៅមានការគំរាមកំហែងដល់សកម្មជនបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិល។ But barring “genuine efforts toward democratization and political reform” by the the Cambodian People’s Party (CPP)-controlled government, the election is likely to fall...

គណបក្សភ្លើងទៀនប្រកាសសមាជវិសាមញ្ញថ្ងៃទី១៥ឧសភា២០២២

សេចក្ដីជូនដំណឹង ======= គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩ (ផ្លូវផ្សារដីហុយ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ...

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ 09 ឧសភា 2022 ហាន ណូយ  បោះពុម្ពភ្នំពេញ —  មេធាវី​របស់​គណបក្ស​កាន់​អំណាច​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ចៅ​សង្កាត់​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។ នេះ​បើ​យោង​តាម​ដីកា​របស់​តុលាការ​ខេត្ត​កោះកុង ដែល​វីអូអេ​ទទួល​បាន។ តេីចង់ប្រកាសលទ្ធផល ឈ្នះតែឯងមែនទេ?​ នេះ​គឺសំណេរដែលលោក​ ប៉ាល​ កែប​ បានចោទសួរទៅអាជ្ញាធរនិងតុលាការខេត្តកោះកុង...​។ #លោកប៉ាល់កែប ឈរដាក់បេក្ខភាពជាចៅសង្កាត់ស្ទឹងវែង #គណបក្សភ្លើងទៀន​ នៃខេត្តកោះកុង...។ ប៉ុន្តែជាមួយគ្នា​នេះ​ ខណ:ដែលការបោះឆ្នោតឃុំសង្កាត់ខិតកាន់តែជិតដល់​ តុលាការខេត្តកោះកុងបានកោះហៅរូបលោកអោយចូលបំភ្លឺ...នៅថ្ងៃទី៩​ ឧសភានេះ​ តាមរយ:ទំព័រ​ហ្វេសបុក​ លោកសរសេរថា៖​ នៅសល់តែ ២៦ថ្ងៃទៀត បោះឆ្នោតហើយ មកប្តឹង #បេក្ខភាពចៅសង្កាត់បក្សភ្លើងទៀន...

កម្រិត​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ស៊ីសង​លើ​ការ​បោះឆ្នោត​មូលដ្ឋាន

07 ឧសភា 2022 Luke HuntVOA News ភ្នំពេញ — ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​កាន់​អំណាច​យូរ​ឆ្នាំមក​ហើយ​នោះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​គ្មាន​ដៃគូ​ប្រកួត​ប្រជែង​នោះ​ទេ ដោយ​សារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧ ​ដែល​មាន​សំឡេង​គាំទ្រ​ពេញ​និយម​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​មុន។ ​ ការ​បង្ក្រាប​បន្ថែម​ទៀត​លើ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ច្របូក​ច្របល់ ​និង​រង្គោះ​រង្គើ​ក្នុង​ការ​កសាង​កម្លាំង​របស់​ខ្លួនឡើង​វិញ។ ​អ្នក​គាំទ្រ​ខ្លះ​អះអាង​ថា​ ពួក​គេ​ត្រូវ​គេ​បាន​វាយ​ដំ​ ហើយ​ម្នាក់​ត្រូវ​គេ​ចាក់​សម្លាប់​កាល​ពី​ខែ​វិច្ឆិកា ​ហើយ​មាន​ពាក្យ​បណ្ដឹង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទៀត​ផង។​ លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ (Future Forum)...

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ក្តីក្តាំ​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង

ប្រភពពត៌មានវិទ្យុវីអូអេ ភ្នំពេញ —  អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ថា​តុលាការ​ឯករាជ្យ គឺ​ជា​ចេតនាដែល​មិន​ចង់​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ និង​រង​ការ​ចោទ​ប្រកាន់។ លោក សុន ឆ័យ ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ ក៏​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​សកម្មជន​របស់​ខ្លួន​ផង​ដែរ។ លោក សុន ឆ័យ បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ជួប​ជាមួយ​មន្ត្រី​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ថ្នាក់​ក្រោម​របស់​លោក។ នៅ​ក្នុង​ជំនួប​នោះ លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ និង​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ចំពោះ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​នីតិវិធី​តុលាការ។ លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ពន្យា​នីតិវិធី​តុលាការ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ដែល​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលា​ការ ដោយ​កុំ​ឱ្យ​មាន​ការ​កោះ​ហៅ​ក្នុង​អំឡុង​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥...

ទិន្នន័យល្អៗមួយចំនួនសម្រាប់បេក្ខជនឃុំសង្កាត់

បើនិយាយដល់ការងារឃុំសង្កាត់ឬការគ្រប់គ្រងថ្នាក់ក្រោមជាតិ ធ្វើអោយនឹកដល់ គជអប ឬគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(National Committee for Sub-National Democratic Development or NCDD) ជាស្ថាប័នមួយនៅជិតរបងផ្ទះរបស់ប្រជាពលរដ្ឋទទួលបានជំនួយពីការបង់ពន្ធអាករញើសឈាមរបស់យើងម្នាក់ៗជាមួយដៃគូអភិវឌ្ឍអន្តរជាតិ ហើយបេក្ខជនម្នាក់ៗទទួលបានទិន្នន័យសម្រាប់បម្រើសេវាកម្មដល់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន អាចស្គាល់ទីតាំងខ្លួនឯងច្បាស់លាស់ តម្រូវការនៅមូលដ្ឋានរបស់ខ្លួន ការដាក់អោយដេញថ្លៃផ្សេងៗ ការដាក់សំណើរ(complaints)មតិយោបល់អោយមានការកែប្រែល្អនិងឱកាសអភិវឌ្ឍប្រចាំមូលដ្នានផ្សេងៗ។ល។និង។ល។ ១. អ្នកអាចទាញយកទិន្នន័យគ្រប់យ៉ាងបានដោយចុចលើតំណនេះ៖ ncdd ២. រកមើលទីតាំងក្រោមអាណាព្យាបាលរបស់ខ្លួនមានព្រំសីមាពីណាដល់ណានិងមានភូមិចំណុះប៉ុន្មាន​? ដោយចុចតំណនេះ៖ http://db.ncdd.gov.kh/gazetteer/view/index.castle ៣. តម្រូវការនៅមូលដ្ឋានរបស់ខ្លួននិងការដាក់អោយដេញថ្លៃសាងសង់សម្បត្តិសាធារណៈមានផ្លូវលំផ្លូវក្រាលកៅស៊ូជាដើម ដោយចុចតំណភ្ជាប់នេះ៖ http://bid.ncdd.gov.kh/#search ៤. ការដាក់សំណើរ(complaints)មតិយោបល់អោយមានការកែប្រែល្អនិងឱកាសអភិវឌ្ឍប្រចាំមូលដ្នានផ្សេងៗ ដោយចុចតំណភ្ជាប់នេះ៖ https://ncdd.gov.kh/forum/

គណបក្សភ្លើងទៀនជួបមន្ត្រីក្រសួងយុត្តិធម៌

សេចក្តីប្រកាសព័ត៌មាន=========== គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា តំណាង​គណបក្ស​ដឹកនាំ​ដោយ​ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស នឹងធ្វើសន្និសីទសារព័ត៌មាន ក្រោយជំនួបចប់ ស្តីពី “លទ្ធផលជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌” នៅមុខទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង ៤.៣០នាទី រសៀល ថ្ងៃអង្គារ៍ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៣ ខែឧសភា...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...