info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់ ដោយ ទីន ហ្សាការីយ៉ាOp-Ed and Primary Source: RFA 2022.05.27 អ្នកស្រី សន ចាន់ថន បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ ដែលរងរបួសដោយសារ​គេ​កៀ​ម៉ូតូក្រោយហែក្បួនឃោសនាគណបក្ស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។  រូប៖ ហ្វេសប៊ុក បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ ២​នាក់​បាន​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​អ្នកស្រី ក្រោយ​ពី​ចូលរួម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ថ្ងៃទី​២៤ ឧសភា បណ្ដាល​ឱ្យ​របួស​ជើង​ម្ខាង។ អ្នកស្រី​ចាត់ទុក​រឿង​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដើម្បី​រារាំង​កុំឱ្យ​អ្នកស្រី​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន។ ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​សកម្មជន​គណបក្ស​ភ្លើងទៀន ស្រុក​ត្រពាំង​ប្រសាទ អ្នកស្រី...

ក្រសួងមហាផ្ទៃ​ប្រាប់​គណបក្ស​ភ្លើងទៀន​ឱ្យ​​ពិនិត្យ​ឡើងវិញចំពោះ​​ការ​តែង​តាំង​លោក ​សុន ឆ័យ ​ជា​អនុប្រធាន​បក្ស

ក្រសួងមហាផ្ទៃ​ប្រាប់​គណបក្ស​ភ្លើងទៀន​ឱ្យ​​ពិនិត្យ​ឡើងវិញចំពោះ​​ការ​តែង​តាំង​លោក ​សុន ឆ័យ ​ជា​អនុប្រធាន​បក្ស 25 ឧសភា 2022 ណឹម សុភ័ក្រ្តបញ្ញា ភ្នំពេញ —  អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​ដំណើរ​ការ​ ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យគណបក្ស​ភ្លើង​ទៀន ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះការតែងតាំង​អតីត​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​ពី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ទើប​កម្រើក​ខ្លាំង​ឡើវិញ​ក្នុងឆ្នាំ​២០២២នេះ។ នៅ​ក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ជូន​ទៅ​កាន់​លោក​ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​មហាផ្ទៃ​លោក ស ខេង នៅ​ថ្ងៃ​ពុធ​ ទី​២៥​ ខែ​ឧសភានេះ​ បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ការ​សម្រច​តែងតាំង​ លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន គឺ​ផ្ទុយលក្ខនិ្តកៈ​គណបក្ស​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​ស្តី​ពីគណបក្ស​នយោបាយ។ ចំណុច​ផ្ទុយលើកឡើង​ក្នុង​លិខិត​ខាង​លើ​រួម​មាន...

ថ្នាក់ដឹកនាំបក្សភ្លើងទៀនជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជជែកពីរឿងបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ថ្នាក់ដឹកនាំបក្សភ្លើងទៀនជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជជែកពីរឿងបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយ ជី វីតា Op-Ed: RFA Source for Your Reference2022.05.24 មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន​ដឹក​នាំ​ដោយ​លោក សុន ឆ័យ ( រាប់ពីស្តាំនៅជួរទី៣ )បាន​ជួប​ជា​មួយ​ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​បារាំង​លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត​អាឡឺម៉ង​លោក គ្រីស្ទីន ប័រហ្គ័រ (Christian Berger) ប្រធាន​ការិយាល័យ​ ស្ថានទូត​សាធារណៈ​រដ្ឋឆែក...

Son Chhay met with Ambassadors of Europe

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងសហការី បានជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតបារាំង ឯកអគ្គរាជទូតស៊ុតអែត ឯកអគ្គរាជទូតសាធារណៈរដ្ឋឆេក តំណាងស្ថានទូតអឺរ៉ុប និងតំណាងស្ថានទូតអាល្លឺម៉ង់ ដើម្បីជម្រាបជូនអំពីស្ថានការណ៍នយោបាយក្នុងប្រទេស និងការចូលរួមរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២។ On the morning of May 23, 2022, Mr. Son Chhay, Vice...

ថ្ងៃដំបូងនៃការឃោសនារកសំលេងឆ្នោតគណបក្សភ្លើងទៀន

សំរង់អត្ថបទពីប្លក់លោកសេង សុភ័ណ៖ https://www.sophanseng.info/2022/05/first-day-of-commune-election-campaign/ ពីលិចបំផុតបៃ៉លិនប៉ោយប៉ែត ទៅកើតបំផុតដាច់ស្រយាលត្បូងឃ្មុំស្វាយរៀង ទៅត្បូងបំផុតកំពតកោះកុងកំពង់សោម និងខាងជើងបំផុតព្រះវិហារស្ទឹងត្រែងរតនគីរី កងទ័ពអ្នកប្រជាធិបតេយ្យភ្លើងទៀនបានរាយពាសពេញ ដូចមនុស្សកំពុងដេកលក់៤ឆ្នាំ ស្រាប់ភ្ញាក់ឡើង ដៃកាន់ទង់គ្រវីព្រមគ្នាដ៏អស្ចារ្យ។ លោកបណ្ឌិតឡៅ ម៉ុងហៃ និយាយថានេះគឺអច្ឆរិយៈមែនទែន! ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សំលេងរន្ធាប់បន្លឺឡើងពាសពេញផ្ទៃពសុធារបស់កម្ពុជាដោយគណបក្សភ្លើងទៀន! សំលេងជ័យឃោសផ្សេងៗមានដូចជា #ជយោគណបក្សភ្លើងទៀន #ជយោប្រជាធិបតេយ្យខ្មែរ #ជយោកំលាំងប្រជាពលរដ្ឋខ្មែរ #គណបក្សភ្លើងទៀនឈ្នះខ្មែរឈ្នះទាំងអស់គ្នា #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិដោយមិនរើសអើង #សីលធម៌សច្ចធម៌យុត្តិធម៌ #ឈ្នះមិនឈ្នះឈ្នះ #ជយោកំលាំងយុវជនប្រជាធិបតេយ្យខ្មែរ #ជយោកំលាំងស្រ្តីក្លាហានខ្មែរ #ជយោនយោបាយឃុំសង្កាត់៧ចំណុចគណបក្សភ្លើងទៀន...

លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងសុន្ទរកថាបើកសមាជវិសាមញ្ញនិងគោលនយោបាយ៧ចំណុច

https://www.youtube.com/watch?v=Kk4Iaz2zMMA ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ប្រសាសន៍លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក្នុងកម្មវិធីសមាជវិសាមញ្ញគណបក្សថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២២។ទឹកចិត្តអង់អាចក្លាហាន មិនតក់ស្លុត មិនរុញរា មិនរង់ចាំ ក្រោកឈរព្រមគ្នា ចូលរួមយ៉ាងសកម្មបំផុតជាមួយ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងពិតប្រាកដ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យសេរី នៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់ នាថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២នេះ ហើយប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្ចាស់ប្រទេស និងស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ នៅកម្ពុជា។ នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២...

លិខិតណែនាំដល់សកម្មជនបេក្ខជនមេឃុំចៅសង្កាត់គណបក្សភ្លើងទៀនក្នុងការឃោសនារកសំលេងឆ្នោត

គណបក្សភ្លើងទៀន សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ, សមាជិក-សមាជិកា និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស ឲ្យគោរពដាច់ខាតនូវ៖ រដ្ឋធម្មនុញ្ញ, ច្បាប់ស្ដីពីគណបក្សនយោបាយ, ច្បាប់ស្ដីពីការបោះឆ្នោត, បទបញ្ញានិងនីតិវិធីនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ រួមទាំងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ជាធរមាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលសម្រេចពីអង្គសមាជវិសាមញ្ញគណបក្សភ្លើងទៀនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២

ផ្សាយផ្ទាល់៖ សមាជវិសាមញ្ញគណបក្សភ្លើងទៀន ១៥ ឧសភា ២០២២ === គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សកំពុងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩ (ផ្លូវផ្សារដីហុយ)...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...