info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

សេចក្តីថ្លែងការណ៍វិសោធនកម្មរដ្ឋធម្មនុញ្ញ

សេចក្ដី​ថ្លែងការណ៍​ ======= គណបក្សភ្លើងទៀន យល់ឃើញថា ក្នុងកាលៈទេសៈនេះ មិនគួរឲ្យមានការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញនោះទេ ដោយចាត់ទុកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យ៉ាងតក់ក្រហល់បែបនេះ គឺផ្ទុយពីស្មារតីដើម នៃរដ្ឋធម្មនុញ្ញព្រះរាជណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ហើយពុំបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឡើយ ផ្ទុយទៅវិញ គឺដើម្បីតែការពារអំណាចឲ្យមនុស្សមួយក្រុមនិងបក្ខពួករបស់គេតែប៉ុណ្ណោះ។ ថៃ្ងព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

ខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី

សេចក្តីថ្លែងការណ៍ ======= ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី អតីតអ្នកវិភាគឯករាជ្យ នៅព្រះរាជាណាចក្រកម្ពុជា។ គណបក្សភ្លើងទៀន អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការស៊ើបអង្កេតដោយឯករាជ្យ និងមានប្រសិទ្ធភាព ដើម្បីចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់។ ការយឺតយ៉ាវអូសបន្លាយពេលវេលា ក្នុងការស្វែងរកយុត្តិធម៌ជូនគ្រួសារសពជនរងគ្រោះ បានធ្វើឲ្យមតិមហាជនបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចនៃស្ថាប័នជាតិ ក្នុងការបំពេញការងារស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោស ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។ គណបក្សភ្លើងទៀន សូមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដោយស្មោះអស់ពីដួងចិត្ត និងសូមឧត្ដមគតិស្នេហាជាតិរបស់លោកបណ្ឌិត ស្ថិតនៅក្នុងស្មារតីកូនខ្មែរស្នេហាជាតិគ្រប់ៗរូប “ជូតទឹកភ្នែករួចបន្តដំណើរទៅមុខ”៕ ថ្ងៃអាទិត្យ ១២កើត ខែអាសាឍ...

សាររំលែកទុក្ខ របស់គណបក្សភ្លើងទៀន ចំពោះមរណៈភាពរបស់​ ឯកឧត្តម​ សុីនហ្សូ​ អាបេ

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សាររំលែកទុក្ខ របស់គណបក្សភ្លើងទៀន ចំពោះមរណៈភាពរបស់​ ឯកឧត្តម​ សុីនហ្សូ​ អាបេ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន

CALD declared CLP official member

ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 សុន ឆ័យ អនុប្រធាន គណបក្សភ្លើងទៀន កម្ពុជា សេង ម៉ាឌី ហេរញ្ញិក គណបក្សភ្លើងទៀន កម្ពុជា ជម្រាបសួរ លោកឆ័យ និង លោកម៉ាឌី៖ ក្នុងនាមក្រុមប្រឹក្សានៃគណបក្សសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ខ្ញុំសូមស្វាគមន៍គណបក្សភភ្លើងទៀន (CLP) មកកាន់គ្រួសារប្រជាធិបតេយ្យសេរីអាស៊ី! ពាក្យស្នើសុំសមាជិកភាពរបស់ CLP ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយថ្នាក់ដឹកនាំ CALD នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី 45 របស់ខ្លួនដែលបានប្រព្រឹត្តឡើងនៅថ្ងៃនេះនៅទីក្រុង Sofia ប្រទេសប៊ុលហ្គារី នៅខាងក្នុងមហាសន្និបាតខួបលើកទី 75 នៃ Liberal...

គ.ជ.ប.ផ្សាយប្រតិទិនបោះឆ្នោតជាតិ២០២៣

- ពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១០ ខែសីហា - ៣ ខែតុលា ២០២២ - ការបិទផ្សាយបញ្ជីឈ្មោះដំបូងនិងបញ្ជីឈ្មោះដែលត្រូវលុបទូទាំងប្រទេស ថ្ងៃទី១៣ ខែមករា ២០២៣ - ការផ្តល់សុពលភាពនិងការផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

ប្រជាធិបតេយ្យអាស៊ី(CALD) ឱ្យទៅចូលរួមបេសកកម្មប្រតិបត្តិការ នៅប្រទេសអាល្លឺម៉ង់

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មូលនិធិដើម្បីសេរីភាព(The Friedrich Naumann Foundation for Freedom) របស់អាល្លឺម៉ង់ បានអញ្ជើញក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) ឱ្យទៅចូលរួមបេសកកម្មប្រតិបត្តិការ នៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ និងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៧៥ នៃអង្គការសេរីនិយមអន្តរជាតិ(Liberal International) ដែលនឹងត្រូវប្រារព្ធឡើងនៅសាធារណរដ្ឋប៊ុលហ្ការី ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ លោក សេង...

បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​បេ្តជ្ញា​សហការ​ការងារ​ល្អ​ជាមួយ​មន្រ្តី​បក្ស​កាន់​អំណាច

បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​បេ្តជ្ញា​សហការ​ការងារ​ល្អ​ជាមួយ​មន្រ្តី​បក្ស​កាន់​អំណាច Op-Ed: VOA Khmer 27 មិថុនា 2022 ស៊ុន ណារិនលាស់ លីបលីបហាន ណូយ ឃុំ​ក្រយា ខេត្តកំពង់ធំ —  ការ​សហការ​គ្នា​ល្អ និង​ចេះ​សម្រប​សម្រួល​គ្នា​ជា​ការ​ចង់​បាន​របស់​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​ជាប់​ឆ្នោត គឺ​លោក​ យាប់ យ៉ូត អាយុ​៥២​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ប្រាសាទ​បាល្ល័ង្គខេត្ត​កំពង់ធំ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ លោក យាប់ យ៉ូត ដែល​ធ្វើ​នយោបាយ​ជាមួយ​អតីត​គណបក្ស​ជាតិ​ខ្មែរ តាំង​ពីឆ្នាំ​១៩៩៨ បាន​ថ្លែង​ថា៖ «បើ​ចំពោះ​ខ្ញុំ​ផ្ទាល់​ ប្រជាជន​លោក​គាំទ្រ​សំឡេង​ខ្ញុំ វា​ច្រើន​ជាង​លោក​...

អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ ======= នារសៀលថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស បានទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ (Finland) ប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាធិការ បានលើកឡើងអំពីការចាប់ផ្តើមដំណើរការឡើងវិញរបស់គណបក្សភ្លើងទៀន ក្រោយពីបានផ្អាកសកម្មភាពអស់រយៈពេល៤ឆ្នាំ និងដំណាក់កាលនីមួយៗនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ៖ ១) ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ២) ការរៀបចំភ្នាក់ងារសង្កេតការណ៍ ៣) យុទ្ធនាការឃោសនាបោះឆ្នោត និង ៤) ថ្ងៃបោះឆ្នោត...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...