info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

លិខិតជូនប្រធានគជបសម្រាប់អនុសាសន៍កែប្រែលើពង្រាងបទបញ្ជានិងនីតិវិធីបោះឆ្នោតមួយចំនួន

លិខិតគណបក្សភ្លើងទៀន ផ្ញើជូន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្នើរសុំដាក់បញ្ចូល នូវអនុសាសន៍កែប្រែលើចំណុចមួយចំនួន នៃសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

សេចក្តីអំពាវនាវចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា

(*)គណបក្ស ភ្លើងទៀន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់រូប ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ (គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)។

លិខិតស្វាគមន៍ចំពោះអ្នកនយោបាយដែលបានរួចផុតបម្រាម

អបអរសាទរនិងស្វាគមន៍ចំពោះអ្នកនយោបាយទាំង១១៨រូបដែលបានរួចផុតបម្រាមពីជីវភាពនយោបាយរួមទាំងអ្នកនយោបាយដទៃទៀត។

លិខិតស្វាគមន៍ទៅប្រធានាធិបតីសហរដ្ឋអាមេរិកចូ បៃដិន

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ (*)គណបក្ស ភ្លើងទៀន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច និងការចូលរួមរបស់លោក Jo Biden ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (*)គណបក្ស ភ្លើងទៀន ស្នើសុំការអន្តរាគមន៍ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៖ -បញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ការគំរាមកំហែងផ្សេងៗ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបសំឡេងប្រឆាំង។ -ទម្លាក់ចោលរាល់ការចោទប្រកាន់ហេតុផលនយោបាយប្រឆាំងនឹងសកម្មជននយោបាយ សង្គម និងបរិស្ថាន ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងពន្ធនាគារ។ -ដោះលែងអ្នកទោសមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌ។ -បង្កើតលំហនយោបាយ ដើម្បីធានាគោលការណ៍ប្រជាធិបតេយ្យ រួមទាំងសិទ្ធិក្នុងការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស។ -ឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)...

សូមចូលរួមអបអរសាទរ ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

គណបក្ស ភ្លើងទៀន សូមចូលរួមអបអរសាទរ ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លិខិតថ្វាយបង្គំព្រះមហាក្សត្រក្នុងគំរប់ខួបទិវាឯករាជ្យជាតិ៩វិច្ឆិកា២០២២

លិខិតថ្វាយបង្គំព្រះមហាក្សត្រក្នុងគំរប់ខួបទិវាឯករាជ្យជាតិ៩វិច្ឆិកា២០២២

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃថ្ងៃយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។

សេចក្តីថ្លែងការណ៍ ២៨ តុលា ២០២២

គណបក្ស ភ្លើងទៀន សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន នៅទូទាំងប្រទេស ឲ្យធ្វើអ្វីផ្ទុយពី ឆន្ទៈរបស់ខ្លួន និងប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាននានា និងស្នើសុំក្រសួង មហាផ្ទៃ ធ្វើសេចក្ដីណែនាំទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន តទៅទៀត ដើម្បីធានាបរិយាកាសល្អប្រសើរ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...