នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ ២០២២ សាខាគណបក្ស ភ្លើងទៀន ខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និងប្រកាសសមាសភាពថ្នាក់ដឹកនាំបណ្ដោះអាសន្ន ក្រោមអធិបតីភាព ឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និងឯកឧត្ដម យូ ស៊ាងហេង អគ្គលេខាធិការរង។
ពោធិ៍សាត់ គឺជាខេត្តទី១៩ហើយ ដែលបានសម្ពោធលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំខេត្តរបស់ខ្លួន ដើម្បីបន្តបេសកកម្មជាតិ ក្នុងនាមគណបក្សនយោបាយដែលបានប្រកាន់យកគោលនយោបាយប្រជាធិបតេយ្យសេរី យ៉ាងពិតប្រាកដតែមួយគត់ នៅប្រទេសកម្ពុជា៕