សេចក្ដី​ថ្លែងការណ៍​ គណបក្ស ភ្លើងទៀន ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣

0

ក្រោយពីបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ គណបក្សភ្លើងទៀន និង គណបក្សឆន្ទៈខ្មែរ រួចមក គណបក្សភ្លើងទៀន បានសម្រេច៖

១- ស្វាគមន៍ គណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចចិត្តមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ហើយសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ជាគណបក្សតែមួយ។

២- ស្វាគមន៍ឯកឧត្តម គង់ គាំ អតីតស្ថាបនិកគណបក្សជាតិខ្មែរ, អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលបានអញ្ជើញមកចូលរួមជាមួយគណបក្សភ្លើងទៀន។

៣- ផ្តល់តួនាទីជូន ឯកឧត្តម គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។

គណបក្សភ្លើងទៀន សូមអំពាវនាវដល់អ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ ចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីជាកម្លាំងចលករប្រជាធិបតេយ្យដ៏ធំមួយ ឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

សូមពិនិត្យមើលអ៊ីម៉េលដើម្បីបញ្ជាក់ជាស្ថាពរ Check your inbox or spam folder to confirm your subscription.

No comments

Leave a reply

Please enter your comment!
Please enter your name here

Exit mobile version