Free Porn
xbporn

info@candlelightparty.org       English
New York
overcast clouds
17.7 ° C
18.9 °
15.3 °
85 %
4kmh
100 %
Fri
25 °
Sat
24 °
Sun
22 °
Mon
26 °
Tue
29 °

ព័ត៍មានចុងក្រោយ

គណបក្សដែលត្រូវចងចាំ / A Party to Remember

A Party to Remember (គណបក្សដែលត្រូវចងចាំ) អត្ថបទជាភាសាអង់គ្លេសរបស់ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ស្ដីពី សិក្ខាសាលាស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ជាមួយគណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) ដែលជាគណបក្សសមាជិករបស់ CALD និងជាគណបក្សកំពុងកាន់អំណាចនៃប្រទេសឥណ្ឌូនេស៊ី របស់លោកប្រធានាធិបតី Joko Widodo។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅទីក្រុងហ្សាកាតា(Jakarta) ប្រទេសឥណ្ឌូនេស៊ី(Indonesia) មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា...

លោក សេង ម៉ារឌី ដឹកនាំប្រតិភូCALD ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) បានដឹកនាំប្រតិភូក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ព្រៃកោងកាងនេះមានទំហំផ្ទៃក្រឡាដល់ទៅដប់ម៉ឺនហិកតា ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីរៀបចំដាំដុះតាំងពីឆ្នាំ២០០១។ គួរបញ្ជាក់ថាព្រៃកោងកាង មានសារៈសំខាន់ណាស់ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថានដូចជា៖-ជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើន ចំណូលដល់ប្រជាសហគមន៍។-ជួយបន្សុទ្ធខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន។-ជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជាក្ដាម បង្គារជាដើម។-ជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរ ពីទឹករលកបក់បោក និងជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ។

កម្មវិធីពិសារអាហារសាមគ្គីរឹតចំណងមិត្តភាព នៃក្រុមសមាជិកក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) នៃព្រឹត្តិការណ៍ព្រឹត្តិការណ៍សិក្ខាសាលាលើកទី៨ ស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ​​​ / Farewell Dinner of the 8th CALD Party Management Workshop

កម្មវិធីពិសារអាហារសាមគ្គីរឹតចំណងមិត្តភាព នៃក្រុមសមាជិកក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (Council of Asian Liberals and Democrats) នៃព្រឹត្តិការណ៍សិក្ខាសាលា ស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (២៧-៣០ តុលា ២០២៣)។

ប្រតិភូគណបក្ស ភ្លើងទៀន ចូលរួមសិក្ខាសាលានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការគ្រប់គ្រងគណបក្សនយោបាយ”

លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អមដំណើរដោយលោក គង់ មុនីកា អគ្គលេខាធិការស្ដីទី រួមជាមួយមន្ត្រីគណបក្ស ភ្លើងទៀន សរុបចំនួន ៥ នាក់ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ជាមួយគណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) ដែលជាគណបក្សសមាជិករបស់ CALD និងជាគណបក្សកំពុងកាន់អំណាចនៃប្រទេសឥណ្ឌូនេស៊ី របស់លោកប្រធានាធិបតី...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣)ដែលជាទិវាជាប្រវត្តិសាស្រ្តដែលសហគមន៍អន្តរជាតិ ពិសេសបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង បានសន្យា និងប្ដេជ្ញាចិត្ត ក្នុងការនាំមកនូវគ្រឹះសន្តិភាព ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការអភិវឌ្ឍ អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការបង្កើត “សម្ព័ន្ធភាពឆ្ពោះទៅអនាគត”

ពិធីប្រកាស “សម្ព័ន្ធភាពឆ្ពោះទៅអនាគត” នៃគណបក្ស ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង គណបក្សកែទម្រង់កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

Finance

សកម្មភាពគណបក្ស

Leave a reply

Please enter your comment!
Please enter your name here