ដើម្បីធានាដល់បរិយាកាសនយោបាយឲ្យបានល្អប្រសើរមុនការបោះឆ្នោតឃុំ–សង្កាត់ គណបក្សភ្លើងទៀន អំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖
១- ស្រាវជ្រាវរកជនខិលខូច ដែលបានបំផ្លិចបំផ្លាញស្លាកគណបក្ស និងគំរាមកំហែងសកម្មជនគណបក្សភ្លើងទៀន យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
២- ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ដោយធានាបានថា ដំណើរការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនាខាងមុខ ប្រព្រឹត្តទៅដោយមិនមានអំពើហិង្សា មិនមានការគំរាមកំហែង ការបំភិតបំភ័យ និងមិនមានការទិញដូរឡើយ។