info@candlelightparty.org       English

Uncategorized

សេចក្តីថ្លែងការណ៍ប្រាក់ខែអប្បបរមា

ថ្ងៃ​ទី ១៣ ខែ​កញ្ញា​ ឆ្នាំ​២០២២ ======= សេចក្ដីថ្លែងការណ៍

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ សេចក្តីប្រកាសព័ត៌មាន======== គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិនានា ឲ្យបានជ្រាបថា នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ០៣រូប រួមមាន៖ លោក សុន ឆ័យ អនុប្រធានគណបក្ស លោក លី សុធារ៉ាយុត្តិ...

សេចក្តីថ្លែងការណ៍វិសោធនកម្មរដ្ឋធម្មនុញ្ញ

សេចក្ដី​ថ្លែងការណ៍​ ======= គណបក្សភ្លើងទៀន យល់ឃើញថា ក្នុងកាលៈទេសៈនេះ មិនគួរឲ្យមានការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញនោះទេ ដោយចាត់ទុកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យ៉ាងតក់ក្រហល់បែបនេះ គឺផ្ទុយពីស្មារតីដើម នៃរដ្ឋធម្មនុញ្ញព្រះរាជណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ហើយពុំបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឡើយ ផ្ទុយទៅវិញ គឺដើម្បីតែការពារអំណាចឲ្យមនុស្សមួយក្រុមនិងបក្ខពួករបស់គេតែប៉ុណ្ណោះ។ ថៃ្ងព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

ខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី

សេចក្តីថ្លែងការណ៍ ======= ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី អតីតអ្នកវិភាគឯករាជ្យ នៅព្រះរាជាណាចក្រកម្ពុជា។ គណបក្សភ្លើងទៀន អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការស៊ើបអង្កេតដោយឯករាជ្យ និងមានប្រសិទ្ធភាព ដើម្បីចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់។ ការយឺតយ៉ាវអូសបន្លាយពេលវេលា ក្នុងការស្វែងរកយុត្តិធម៌ជូនគ្រួសារសពជនរងគ្រោះ បានធ្វើឲ្យមតិមហាជនបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចនៃស្ថាប័នជាតិ ក្នុងការបំពេញការងារស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោស ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។ គណបក្សភ្លើងទៀន សូមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដោយស្មោះអស់ពីដួងចិត្ត...

សាររំលែកទុក្ខ របស់គណបក្សភ្លើងទៀន ចំពោះមរណៈភាពរបស់​ ឯកឧត្តម​ សុីនហ្សូ​ អាបេ

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សាររំលែកទុក្ខ របស់គណបក្សភ្លើងទៀន ចំពោះមរណៈភាពរបស់​ ឯកឧត្តម​ សុីនហ្សូ​ អាបេ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន

CALD declared CLP official member

ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 សុន ឆ័យ អនុប្រធាន គណបក្សភ្លើងទៀន កម្ពុជា សេង ម៉ាឌី ហេរញ្ញិក គណបក្សភ្លើងទៀន កម្ពុជា ជម្រាបសួរ លោកឆ័យ និង លោកម៉ាឌី៖ ក្នុងនាមក្រុមប្រឹក្សានៃគណបក្សសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ខ្ញុំសូមស្វាគមន៍គណបក្សភភ្លើងទៀន (CLP) មកកាន់គ្រួសារប្រជាធិបតេយ្យសេរីអាស៊ី! ពាក្យស្នើសុំសមាជិកភាពរបស់ CLP ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយថ្នាក់ដឹកនាំ CALD នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី 45 របស់ខ្លួនដែលបានប្រព្រឹត្តឡើងនៅថ្ងៃនេះនៅទីក្រុង Sofia...

គ.ជ.ប.ផ្សាយប្រតិទិនបោះឆ្នោតជាតិ២០២៣

- ពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១០ ខែសីហា - ៣ ខែតុលា ២០២២ - ការបិទផ្សាយបញ្ជីឈ្មោះដំបូងនិងបញ្ជីឈ្មោះដែលត្រូវលុបទូទាំងប្រទេស ថ្ងៃទី១៣ ខែមករា ២០២៣ - ការផ្តល់សុពលភាពនិងការផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

ប្រជាធិបតេយ្យអាស៊ី(CALD) ឱ្យទៅចូលរួមបេសកកម្មប្រតិបត្តិការ នៅប្រទេសអាល្លឺម៉ង់

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មូលនិធិដើម្បីសេរីភាព(The Friedrich Naumann Foundation for Freedom) របស់អាល្លឺម៉ង់ បានអញ្ជើញក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) ឱ្យទៅចូលរួមបេសកកម្មប្រតិបត្តិការ នៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ និងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៧៥ នៃអង្គការសេរីនិយមអន្តរជាតិ(Liberal International) ដែលនឹងត្រូវប្រារព្ធឡើងនៅសាធារណរដ្ឋប៊ុលហ្ការី ចាប់ពីថ្ងៃទី២៩...

បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​បេ្តជ្ញា​សហការ​ការងារ​ល្អ​ជាមួយ​មន្រ្តី​បក្ស​កាន់​អំណាច

បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​បេ្តជ្ញា​សហការ​ការងារ​ល្អ​ជាមួយ​មន្រ្តី​បក្ស​កាន់​អំណាច Op-Ed: VOA Khmer 27 មិថុនា 2022 ស៊ុន ណារិនលាស់ លីបលីបហាន ណូយ ឃុំ​ក្រយា ខេត្តកំពង់ធំ —  ការ​សហការ​គ្នា​ល្អ និង​ចេះ​សម្រប​សម្រួល​គ្នា​ជា​ការ​ចង់​បាន​របស់​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​ជាប់​ឆ្នោត គឺ​លោក​ យាប់ យ៉ូត អាយុ​៥២​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ប្រាសាទ​បាល្ល័ង្គខេត្ត​កំពង់ធំ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ លោក យាប់ យ៉ូត ដែល​ធ្វើ​នយោបាយ​ជាមួយ​អតីត​គណបក្ស​ជាតិ​ខ្មែរ...

អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ ======= នារសៀលថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស បានទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ (Finland) ប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាធិការ បានលើកឡើងអំពីការចាប់ផ្តើមដំណើរការឡើងវិញរបស់គណបក្សភ្លើងទៀន ក្រោយពីបានផ្អាកសកម្មភាពអស់រយៈពេល៤ឆ្នាំ និងដំណាក់កាលនីមួយៗនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ៖ ១)...

ពត៌មានថ្មីបំផុត