info@candlelightparty.org       English

Uncategorized

លិខិតចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវប៊ុន សុថា

ឯកឧត្ដម ទាវ វណ្ណុល ចាត់តំណាងគណបក្ស ភ្លើងទៀន ទៅចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន រួមមាន ឯកឧត្ដម ចេប គឹមអ៊ាង ឯកឧត្ដម ចាន់ ចេង...

បទបាថកថារបស់លោកលី ម៉េងឃាង ប្រធានគណកម្មការប្រតិបត្តិខេត្តកណ្តាល

ជាបឋម ខ្ញុំព្រះករុណា ខ្ញុំបាទ សូមក្រាបថ្វាយបង្គំ ព្រះសង្ឃ, ព្រះថេរា ព្រះថេរគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! សូមគោរព ឯកឧត្តម ទាវ វណ្ណុល លោកប្រធាន គណបក្សភ្លើងទៀន ជាទីគោរព! សូមគោរព ឯកឧត្តម សុន ឆ័យ ឯកឧត្តម ចេប គឹមអេងអនុប្រធាន គណបក្សភ្លើងទៀន ជាទីគោរព! លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន...

សេចក្តីប្រកាសស្វាគមន៍ការចូលរួមការតស៊ូដេីម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកគ្រូរ៉ុង ឈុន

គណបក្ស ភ្លើងទៀន សម្ដែងការរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយរបស់លោក រ៉ុង ឈុន ជាមួយគណបក្ស ភ្លើងទៀន។

សេចក្តីប្រកាសថ្នាក់ដឹកនាំគណកម្មការប្រតិបត្តិខេត្តកណ្តាល

២៩ មករា ២០២៣ / ខេត្តកណ្ដាល ៚គណបក្ស ភ្លើងទៀន ខេត្តកណ្ដាល បានរៀបចំពិធីប្រកាសសុពលភាព គណៈកម្មាធិការប្រតិបត្តិ និងក្រុមការងារគណបក្សខេត្ត ដោយមានការអញ្ជើញជាគណៈអធិបតីរបស់៖ ឯកឧត្ដម ទាវ វណ្ណុល ប្រធានគណបក្ស ឯកឧត្ដម សុន ឆ័យ អនុប្រធានគណបក្ស ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានគណបក្ស លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស។ គណបក្ស ភ្លើងទៀន...

លិខិតតែងតាំងលោកគឹមសួរ ភិរិទ្ធ ជាអ្នកនាំពាក្យគណបក្សភ្លេីងទៀន

២៧ មករា ២០២៣ / អ្នកនាំពាក្យគណបក្ស ភ្លើងទៀន អំឡុងពេលលោក ថាច់ សេដ្ឋា កំពុងជាប់ឃុំក្នុងពន្ធនាគារ លោក គីមសួរ ភីរិទ្ធ ត្រូវបានតែងតាំងជាអ្នកនាំពាក្យរបស់គណបក្ស ភ្លើងទៀន។ លេខទូរស័ព្ទលោក គីមសួរ ភីរិទ្ធ៖ 078 446 588

សេចក្តីថ្លែងការណ៍

សេចក្តីថ្លែងការណ៍ គណបក្ស ភ្លើងទៀន បានឃើញនូវសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាក់ពីភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច។ គណបក្ស ភ្លើងទៀន គាំទ្រនូវជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពង្រឹងនូវ បរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

សេចក្តីប្រកាសពត៌មានសេចក្តីថ្លែងការណ៍ក្លែងក្លាយក្នុងផេចក្រសួងពត៌មានថ្នាក់ជាតិ

សេចក្តីប្រកាសព័ត៌មាន គណបក្ស ភ្លើងទៀន សូមប្រកាសបដិសេធចំពោះសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន ដែលជាសេចក្ដីថ្លែងការណ៍ក្លែងក្លាយ បង្កើតឡើងដោយជនខិលខូច ក្នុងចេតនាទុច្ចរិត ដើម្បីបង្កការភាន់ច្រឡំដល់សាធារណជន មកលើគណបក្ស ភ្លើងទៀន។ គណបក្ស ភ្លើងទៀន សម្ដែងការសោកស្ដាយ ដែលក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននូវព័ត៌មានប្រឌិត ដែលជាព័ត៌មានបំពុលសង្គម អាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងអស់ជំនឿទៅលើក្រសួងព័ត៌មាន ដែលជាស្ថាប័នព័ត៌មានកំពូលរបស់ជាតិ។ https://fb.watch/i6ELCQqxzB/?mibextid=RUbZ1f https://fb.watch/i6ELCQqxzB/?mibextid=RUbZ1f

សេចក្តីថ្លែងការណ៍ជុំវិញការចាប់ខ្លួនលោកអនុប្រធានថាច់ សេដ្ឋា

សេចក្ដីថ្លែងការណ៍ ជុំវិញការចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស ភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣នេះ។

សូមស្វាគមន៍លោកបណ្ឌិតសុក ហាច សេដ្ឋវិទូខ្មែរ

(*)ស្វាគមន៍លោកបណ្ឌិត សុក ហាច អ្នកជំនាញសេដ្ឋកិច្ច។ (*)លោកបណ្ឌិត សុក ហាច គឺជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ធ្លាប់បម្រើការងារជាទីប្រឹក្សាធនាគារពិភពលោក (World Bank), ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (EIC)។

ពត៌មានថ្មីបំផុត