info@candlelightparty.org       English

Uncategorized

សេចក្តីថ្លែងការណ៍ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ជុំវិញជម្លោះប្រដាប់អាវុធវាងរុស្ស៊ី និងអ៊ុយក្រែន

គណបក្សភ្លើងទៀន ចូលរួមសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះប្រទេសរុស្ស៊ី ដែលបានប្រើកម្លាំងយោធាឈ្លានពានប្រទេសអ៊ុយក្រែនយ៉ាងងងើល ដោយបានធ្វើឲ្យបាត់បង់ជីវិតមនុស្សយ៉ាងច្រើន រួមទាំងកុមារ និងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២

ដើម្បីធានាដល់បរិយាកាសនយោបាយឲ្យបានល្អប្រសើរមុនការបោះឆ្នោតឃុំ–សង្កាត់ គណបក្ស​ភ្លើង​ទៀន អំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ ១- ស្រាវជ្រាវរកជនខិលខូច ដែលបានបំផ្លិចបំផ្លាញស្លាកគណបក្ស និងគំរាមកំហែងសកម្មជន​គណបក្ស​ភ្លើងទៀន យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។ ២- ចាត់វិធានការយ៉ាង​ម៉ឺង​ម៉ាត់ និងមានប្រសិទ្ធភាពបំផុត ដោយធានាបានថា ដំណើរការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនាខាងមុខ ប្រ​ព្រឹត្ត​ទៅដោយមិនមានអំពើហិង្សា មិនមានការគំរាមកំហែង ការបំភិតបំភ័យ និងមិនមានការទិញដូរឡើយ។

កិច្ចប្រជុំថ្នាក់រាជធានី ខេត្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ

តំណាងគណបក្សភ្លើងទៀន នៅរាជធានីនិងមកពីបណ្ដាខេត្តទូទាំងប្រទេស នៅថ្ងៃសុក្រ ១៥កើត ពេញបូណ៌មី ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានមកជួបជុំគ្នានៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រាជធានី ខេត្ត ជាលើកទី១ ក្នុងរយៈពេល ៤ឆ្នាំមកនេះ នៃអតីតបក្សប្រឆាំងដំបូងបង្អស់នៅកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន...

បើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលជាតំណាងគណបក្សភ្លើងទៀន នៅមូលដ្ឋានខេត្តព្រះសីហនុ បានមកជួបជុំគ្នានៅភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​គណបក្ស​ ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម​...

ក្រុមការងារខេត្តតាកែវ លើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅស្រុកអង្គរបុរី

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនស្រុកអង្គរបុរី បានលើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅតាមបណ្ដោយផ្លូវ ១TK១ ពីស្រុកព្រៃកប្បាសទៅស្រុកអង្គរបុរី។ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្ត​តាកែវ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​​ កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ រហូតមកដល់ពេលនេះ ក្រុមការងារខេត្ត​តាកែវ...

ក្រុមការងារខេត្តបន្ទាយមានជ័យ បើកដំណើរការទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្តបន្ទាយមានជ័យ បានបើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅមូលដ្ឋានក្រុងប៉ោយប៉ែតក្នុងបរិយាកាសអ៊ូរអរ។ គណបក្ស​ភ្លើងទៀនខេត្ត​បន្ទាយមានជ័យ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។...

ក្រុមការងារខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សភ្លើងទៀន បានចំនួន៥៨ស្លាកហើយ គិតត្រឹមថ្ងៃ ១៣ មករា

ខេត្តត្បូងឃ្មុំ៖ គណបក្ស​ភ្លើងទៀនខេត្ត​ត្បូងឃ្មុំ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ ក្រុមការងារខេត្ត​ត្បូងឃ្មុំ លើកស្លាកគណបក្ស​ភ្លើងទៀន បានចំនួន ៥៨ស្លាកហើយដោយបូកបញ្ចូលទាំងស្លាកទីស្នាក់ការខេត្ត។ នៅស្រុកត្បូងឃ្មុំ ស្លាកគណបក្ស​ភ្លើងទៀនត្រូវបានលើករួចរាល់ចំនួន...

កិច្ចប្រជុំគណបក្សភ្លើងទៀនរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រុមការងារខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានទី២...

ពត៌មានថ្មីបំផុត