info@candlelightparty.org       English

Uncategorized

គណបក្សភ្លើងទៀនជួបមន្ត្រីក្រសួងយុត្តិធម៌

សេចក្តីប្រកាសព័ត៌មាន=========== គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា តំណាង​គណបក្ស​ដឹកនាំ​ដោយ​ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស នឹងធ្វើសន្និសីទសារព័ត៌មាន ក្រោយជំនួបចប់ ស្តីពី “លទ្ធផលជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌” នៅមុខទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង ៤.៣០នាទី រសៀល ថ្ងៃអង្គារ៍ ៣កើត ខែពិសាខ ឆ្នាំខាល...

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់។ សមាសភាពអ្នកចូលរួមមានលោកខេន អ៊ុង ប្រធានបណ្តាញអាមេរិកខាងជើង, លោកអេង ខែមថៃ ប្រធានបណ្តាញម៉ុងត្រេអាល កាណាដា។ #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិមិនបម្រើបុគ្គល #សីលធម៌សច្ចធម៌យុត្តិធម៌ https://candlelightparty.info Candle Light Party network overseas gathered fundraising on April 30, 2022 participated by the...

សកម្មភាពពង្រឹងក្រុមប្រឹក្សាឃុំសង្កាត់ខេត្តបាត់ដំបង

ថ្ងៃ១កើត ខែពិសាខ ឆ្នាំខាល ឆស័ក ព.ស.២៥៦៦ ត្រូវគ្នានឹងថ្ងៃអាទិត្យ ទី១ ឧសភា ២០២២៖ ថ្នាក់ដឹកនាំមកពីថ្នាក់ជាតិមាន លោក ទាវ វណ្ណុល ប្រធាន,លោកសុន ឆ័យ អនុប្រធាន និងលោកស៊ុម ទិត្យា មន្ត្រីទំនាក់ទំនងសាខាក្រៅប្រទេស និងជាអគ្គហេរញ្ញឹករងរបស់គណបក្សភ្លើងទៀន។ តំណាងខេត្តមានលោកភូ សុវណ្ណថា និងលោកឌឹម សារឿន...

ពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែមេសា ឆ្នាំ២០២២ គណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ បានរៀបចំពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់​ នៅភូមិក្រពើរូ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងមានការអញ្ជើញចូលរួមពីលោក សុន ឆ័័យ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត ជាមួយនិងវត្តមានបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីក្រុង-ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់...

គណបក្សភ្លើងទៀនសោកស្ដាយយ៉ាងខ្លាំង

គណបក្សភ្លើងទៀនសោកស្ដាយយ៉ាងខ្លាំង ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានសម្រេចសេចក្តីយ៉ាងអយុត្តិធម៌ ដោយបានលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន មួយចំនួន មិនឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្តិទី៥ ឆ្នាំ ២០២២ ខាងមុខនេះ

គណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧

ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ គឺជាខួបគម្រប់ ២៥ឆ្នាំ នៃសោកនាដកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ ដោយក្រុមឧក្រិដជន នៅមុខអតីតមន្ទីររដ្ឋសភាជាតិ រាជធានីភ្នំពេញ មកលើក្រុមបាតុករអហិង្សា ដែលកំពុងធ្វើបាតុកម្មដោយសន្តិវិធី បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរងរបួសប្រមាណ ២០០នាក់ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនទាន់វែកមុខរកឃើញឃាតករ...

ពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួន ៥០០នាក់ក្នុងខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃអាទិត្យទី ២៧ ខែមីនា ឆ្នាំ២០២២ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំដឹកនាំដោយលោក អេង ស្រូយ ប្រធានក្រុមការងារខេត្តបណ្ដោះអាសន្ន បានរៀបចំពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួនប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សភ្លើងទៀន ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដោយមានការអញ្ជើញចូលរួមពីលោក ថាច់ សេដ្ឋា អនុប្រធានទី១គណបក្ស លោក សុន...

សេចក្តីថ្លែងការណ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ 

គណបក្សភ្លើងទៀន មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបដិសេធបញ្ជីបេក្ខជនរបស់ គណបក្ស   ភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី ១ ព្រឹកម៉ិញនេះ ដោយយោងទៅតាមបណ្ដឹងរបស់លោក ម៉ៅ មុន្នី បេក្ខជនក្រុមប្រឹក្សាសង្កាត់ទួលស្វាយព្រៃទី ១ មកពី គណបក្សប្រជាជនកម្ពុជា ។ គណបក្សភ្លើងទៀន មិនអាចទទួលយកនូវសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជាដាច់ខាត ដោយសារថា៖ ទី១- ដើមបណ្ដឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន គឺលោក ម៉ៅ មុន្នី...

ពត៌មានថ្មីបំផុត