info@candlelightparty.org       English

អំពីគណបក្ស

លិខិតផ្ទេរសិទ្ធិប្រធានស្តីទី

លោកបណ្ឌិត សុក ហាច ត្រូវបានផ្ទេរសិទ្ធិជា ប្រធានស្តីទីគណបក្ស ភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណបក្សប្រចាំថ្ងៃ ក្នុងពេលអវត្តមានរបស់លោកប្រធាន ទាវ វណ្ណុល ចាប់ពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ពេលលោកប្រធានមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន សែន ត្រូវបានរារាំងមិនឱ្យចូលរួមការបោះឆ្នោតនៅខែកក្កដា។ អាជ្ញាធររៀបចំការបោះឆ្នោតបានដកសិទ្ធិពីគណបក្សភ្លើងទៀនកាលពីថ្ងៃចន្ទ ដោយហេតុផលថាមិនមានឯកសារត្រឹមត្រូវ។ អ្នក​នៅក្នុង​គណបក្ស​បាន​ត្អូញត្អែរ​ជាច្រើន​មុនមួយខែថា ពួកគេ​ត្រូវ​បាន​គេ​បង្ករការលំបាកដោយ​នីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ។ អ្នក​រិះគន់​លើក​ឡើង​ថា ជាមួយ​នឹង​ចំណាត់​ការ​នេះ លោក ហ៊ុន សែន បាន​លុប​បំបាត់​បញ្ហា​ប្រឈម​ពិត​ប្រាកដ​សម្រាប់​ការ​បោះឆ្នោត​លើក​ទី​ពីរ​បន្តបន្ទាប់គ្នា។ នៅឆ្នាំ 2018 គណបក្សប្រជាជនកម្ពុជារបស់គាត់បានឈ្នះគ្រប់អាសនៈក្នុងរដ្ឋសភាទាំង 125 អាសនៈ បន្ទាប់ពីសម្ព័ន្ធភាពជំទាស់ដ៏សំខាន់ត្រូវបានរំលាយដោយតុលាការដែលគ្រប់គ្រងដោយនយោបាយ។ គណបក្សភ្លើងទៀនបានបង្កើតឡើងពីកំទិចកំទីផេះនៃគណបក្សជំទាស់ដែលបានរំលាយនោះ។ សម្ព័ន្ធភាពរំលេចខ្លួននេះ...

លិខិតថ្វាយព្រះពរព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី

លិខិតថ្វាយព្រះពរ ========= សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា

សេចក្តីប្រកាសគណបក្សភ្លេីងទៀន

សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនាយក និងថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្ត ទូទាំងប្រទេស នាល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣

សេចក្តីប្រកាសពត៌មានក្រោយកិច្ចប្រជុំគណ:កម្មការអចិន្ត្រៃយ៍

នៅវេលាម៉ោង ៥:០០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន បានបើកកិច្ចប្រជុំរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលគណបក្ស ដើម្បីពិភាក្សាអំពី៖ ១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន។ ២-លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធការដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត...

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត ១លាន ២សែនរៀល និងមន្ត្រីរាជការ ទាបបំផុត ២លានរៀល ៣-កសិផលថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប ៤-ចាស់ៗអាយុ ៦៥ឡើង ទទួលបានប្រាក់ ២០ម៉ឺនរៀល រៀងរាល់ខែ ៥-ពិនិត្យ ព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ ឥតបង់ប្រាក់

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ​ពុំទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ ហើយពលរដ្ឋខ្មែរ ក៍មិនទាន់ទទួលបានកិច្ចការពារ និងបម្រើឲ្យសមជាម្ចាស់អំណាច ស្របតាមគោលការណ៍នៃលទ្ធិនេះនៅឡើយដែរ។ គណបក្សភ្លើងទៀន មានកាតព្វកិច្ចចូលរួម និងជម្រុញឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សប្រព្រឹត្ត ទៅឲ្យមានប្រសិទ្ធភាព ដើម្បីជាអត្ថប្រយោជន៍ ផ្ទាល់ ដល់ប្រជាពលរដ្ឋខ្មែរដល់សុខដុមរមនាក្នុងសង្គម ដល់សុខសន្តិភាពពិតប្រាកដ ដល់ការលូតលាស់ ផ្នែកសេដ្ឋកិច្ច...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី...

ពត៌មានថ្មីបំផុត