info@candlelightparty.org       English

សេចក្ដីថ្លែងការណ៍

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣)ដែលជាទិវាជាប្រវត្តិសាស្រ្តដែលសហគមន៍អន្តរជាតិ ពិសេសបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង បានសន្យា និងប្ដេជ្ញាចិត្ត ក្នុងការនាំមកនូវគ្រឹះសន្តិភាព ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការអភិវឌ្ឍ អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការបង្កើត “សម្ព័ន្ធភាពឆ្ពោះទៅអនាគត”

ពិធីប្រកាស “សម្ព័ន្ធភាពឆ្ពោះទៅអនាគត” នៃគណបក្ស ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង គណបក្សកែទម្រង់កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

គណបក្ស ភ្លើងទៀន សូមអំពាវនាវដល់សមាជិក សមាជិកា និងសកម្មជនគណបក្ស ភ្លើងទៀន ទាំងអស់ កុំចូលរួមក្នុងសកម្មភាពប្រឌិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានមិនពិតនានា ហើយត្រូវចូលរួមធ្វើសកម្មភាពនយោបាយ ដោយគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន បានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបិទដោយអំណាចសាលដីការបស់តុលាការកំពូល ហើយនៅពេលនោះ គណបក្ស ភ្លើងទៀន បានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីប្រើប្រាស់ទីស្នាក់ការ និងប្រមូលឯកសារនានារបស់គណបក្សពីទីស្នាក់ការ ប៉ុន្តែមិនបានទទួលការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ឡើយ ជាហេតុធ្វើឲ្យឯកសារមួយចំនួនរបស់គណបក្ស...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញការចាប់ខ្លួនសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្ស

គណបក្ស ភ្លើងទៀន មើលឃើញថា បើទោះបីជាគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះក៏ដោយ ក៏សកម្មជន និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន មួយចំនួន នៅតែត្រូវទទួលរងនូវការកៀបសង្កត់ និងការគំរាមកំហែង ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។

ពត៌មានថ្មីបំផុត