គណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧

0
31

ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ គឺជាខួបគម្រប់ ២៥ឆ្នាំ នៃសោកនាដកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ ដោយក្រុមឧក្រិដជន នៅមុខអតីតមន្ទីររដ្ឋសភាជាតិ រាជធានីភ្នំពេញ មកលើក្រុមបាតុករអហិង្សា ដែលកំពុងធ្វើបាតុកម្មដោយសន្តិវិធី បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរងរបួសប្រមាណ ២០០នាក់ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនទាន់វែកមុខរកឃើញឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។

នៅព្រឹកនេះ គណបក្សភ្លើងទៀន បានរៀបចំប្រារព្ធពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃចំនួន ០៧អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិត។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្ស រួមមានលោកថាច់ សេដ្ឋា លោកចេប គឹមអ៊ាង លោកលី សុធារ៉ាយុត្តិ លោកសេង ម៉ារឌី លោកយូ ស៊ាងហេង លោកហុង សុខហួរ លោក សុន ឆ័យ លោកស្រីលី នារី លោកស្រីឡាយ បូនី លោកចាន់ ចេង លោកស្រីពត ពៅ និងលោក លោកស្រី ដែលជាថ្នាក់ដឹកនាំរាជធានី ខេត្ត ព្រមទាំងសកម្មជន និងយុវជនប្រមាណ ២០០នាក់៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួន ៥០០នាក់ក្នុងខេត្តត្បូងឃ្មុំ
Next articleសេចក្ដីប្រកាសព័ត៌មាន៖ គណបក្សភ្លើងទៀននឹងរៀបចំសន្និសីទសាព័ត៌មាន ស្ដីពី “ករណីលុបបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន ពីសំណាក់ គ.ជ.ប” នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩.០០នាទីព្រឹក

Leave a reply

Please enter your comment!
Please enter your name here