កិច្ចប្រជុំថ្នាក់រាជធានី ខេត្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ

0
50

តំណាងគណបក្សភ្លើងទៀន នៅរាជធានីនិងមកពីបណ្ដាខេត្តទូទាំងប្រទេស នៅថ្ងៃសុក្រ ១៥កើត ពេញបូណ៌មី ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានមកជួបជុំគ្នានៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រាជធានី ខេត្ត ជាលើកទី១ ក្នុងរយៈពេល ៤ឆ្នាំមកនេះ នៃអតីតបក្សប្រឆាំងដំបូងបង្អស់នៅកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធាន និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ ដោយមានវត្តមានតំណាងរាជធានី ខេត្ត ចំនួន ៥០នាក់ និងតំណាងចលនាយុវជនគណបក្សភ្លើងទៀន ជាច្រើននាក់ចូលរួមផងដែរ។

ឯកឧត្ដម ថាច់ សេដ្ឋា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយចុងក្រោយនៅប្រទេសកម្ពុជា ជូនតំណាងរាជធានី ខេត្ត និងក្រុមយុវជន ជ្រាបជាព័ត៌មាន ខណៈដែលលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ បានណែនាំអំពី គោលនយោបាយ នីតិវិធី និងបទបញ្ញត្តិផ្សេងៗ ដែលថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សភ្លើងទៀន ត្រូវប្រតិបត្តិឲ្យបាន ក្នុងគោលដៅឈានឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ សង្កាត់ ក្នុងឆ្នាំ២០២២នេះ ដើម្បីប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្នាស់ប្រទេស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

នៅចុងបញ្ចប់កិច្ចប្រជុំដែលមានរយៈពេលមួយថ្ងៃពេញ លោក អគ្គលេខាធិការ បានប្រគល់ត្រាគណបក្សភ្លើងទៀន គ្រប់ក្រុងស្រុកខណ្ឌទូទាំងប្រទេស និងសម្ភារៈមួយចំនួន ជូនដល់តំណាងគណបក្សភ្លើងទៀនរាជធានី ខេត្ត យកទៅប្រើប្រាស់៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleបើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ
Next articleសេចក្តីថ្លែងការណ៍ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២

Leave a reply

Please enter your comment!
Please enter your name here