info@candlelightparty.org       English

ប្រវត្តិគណបក្ស

គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក ដើម្បីធានាកុំឲ្យគេលួច ឬបន្លំយកឈ្មោះគណបក្សបាន ហើយបានកំណត់យករូប “ទៀនមានពន្លឺ” ជាសញ្ញាសម្គាល់វិញ។ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ចូលរួមបង្កើតគណបក្សសង្គ្រោះជាតិ ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈសមាជវិសាមញ្ញ គណបក្សសមរង្ស៊ី បានប្តូរឈ្មោះមកជា គណបក្សភ្លើងទៀន ដើម្បីឲ្យស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយរក្សាសញ្ញាសម្គាល់ទៀនមានពន្លឺ និងបាវចនា”សីលធម៍ សច្ចធម៍ យុត្តិធម៍” ឲ្យនៅដដែល៕ ជយោ! គណបក្សភ្លើងទៀន បោះឆ្នោតឲ្យគណបក្សភ្លើងទៀន ដើម្បីខ្មែរទាំងអស់គ្នា!

មាតិកា

ពត៌មានថ្មីបំផុត

គណបក្សដែលត្រូវចងចាំ / A Party to Remember

A Party to Remember (គណបក្សដែលត្រូវចងចាំ) អត្ថបទជាភាសាអង់គ្លេសរបស់ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ស្ដីពី...

លោក សេង ម៉ារឌី ដឹកនាំប្រតិភូCALD ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម...

ប្រតិភូគណបក្ស ភ្លើងទៀន ចូលរួមសិក្ខាសាលានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការគ្រប់គ្រងគណបក្សនយោបាយ”

លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អមដំណើរដោយលោក...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា...

រក្សាសិទ្ធិ © 1995 - 2023 គណបក្សភ្លើងទៀន Candle Light Party (CLP)