ថ្ងៃដំបូងនៃការឃោសនារកសំលេងឆ្នោតគណបក្សភ្លើងទៀន

0
23

សំរង់អត្ថបទពីប្លក់លោកសេង សុភ័https://www.sophanseng.info/2022/05/first-day-of-commune-election-campaign/

ពីលិចបំផុតបៃ៉លិនប៉ោយប៉ែត ទៅកើតបំផុតដាច់ស្រយាលត្បូងឃ្មុំស្វាយរៀង ទៅត្បូងបំផុតកំពតកោះកុងកំពង់សោម និងខាងជើងបំផុតព្រះវិហារស្ទឹងត្រែងរតនគីរី កងទ័ពអ្នកប្រជាធិបតេយ្យភ្លើងទៀនបានរាយពាសពេញ ដូចមនុស្សកំពុងដេកលក់៤ឆ្នាំ ស្រាប់ភ្ញាក់ឡើង ដៃកាន់ទង់គ្រវីព្រមគ្នាដ៏អស្ចារ្យ។ លោកបណ្ឌិតឡៅ ម៉ុងហៃ និយាយថានេះគឺអច្ឆរិយៈមែនទែន!

ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សំលេងរន្ធាប់បន្លឺឡើងពាសពេញផ្ទៃពសុធារបស់កម្ពុជាដោយគណបក្សភ្លើងទៀន! សំលេងជ័យឃោសផ្សេងៗមានដូចជា #ជយោគណបក្សភ្លើងទៀន #ជយោប្រជាធិបតេយ្យខ្មែរ #ជយោកំលាំងប្រជាពលរដ្ឋខ្មែរ #គណបក្សភ្លើងទៀនឈ្នះខ្មែរឈ្នះទាំងអស់គ្នា #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិដោយមិនរើសអើង #សីលធម៌សច្ចធម៌យុត្តិធម៌ #ឈ្នះមិនឈ្នះឈ្នះ #ជយោកំលាំងយុវជនប្រជាធិបតេយ្យខ្មែរ #ជយោកំលាំងស្រ្តីក្លាហានខ្មែរ #ជយោនយោបាយឃុំសង្កាត់៧ចំណុចគណបក្សភ្លើងទៀន ជាដើម។ល។និង។ល។

ពីលិចបំផុតបៃ៉លិនប៉ោយប៉ែត ទៅកើតបំផុតដាច់ស្រយាលត្បូងឃ្មុំស្វាយរៀង ទៅត្បូងបំផុតកំពតកោះកុងកំពង់សោម និងខាងជើងបំផុតព្រះវិហារស្ទឹងត្រែងរតនគីរី កងទ័ពអ្នកប្រជាធិបតេយ្យភ្លើងទៀនបានរាយពាសពេញ ដូចមនុស្សកំពុងដេកលក់៤ឆ្នាំ ស្រាប់ភ្ញាក់ឡើង ដៃកាន់ទង់គ្រវីព្រមគ្នាដ៏អស្ចារ្យ។ លោកបណ្ឌិតឡៅ ម៉ុងហៃ និយាយថានេះគឺអច្ឆរិយៈមែនទែន!

បើប្រៀបធៀបជាមួយគូរប្រកួតគឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកហ៊ុន សែន វិញ សកម្មជនបេក្ខជនឃុំសង្កាត់ភ្លើងទៀនមិនសូវមានធនធានមធ្យោបាយអ្វីច្រើនទេ ពួកគេមានសន្ទុះទឹកចិត្តនិងបេះដូងសុទ្ធសាធ ជាពិសេសគឺជំហរមុតមាំ មិនផ្លាស់ប្តូរ មិនខ្លាចញញើត មិនចុះញ៉មចំពោះមុខអំពើអយុត្តិធម៌ ចង់ប្រែមុខមាត់ទឹកដីមួយនេះអោយក្លាយជាប្រជាធិបតេយ្យសេរីពហុបក្ស មាននីតិរដ្ឋតុលាការឯករាជ្យអាចធានាសិទ្ធិនិងសេរីភាព ជូនប្រជាពលរដ្ឋនិងកូនចៅខ្មែរពិតប្រាកដ។

នៅពេលដែលសារពត៌មានឯករាជ្យនិងសង្គមស៊ីវិលត្រូវបានបិទនិងបង្ក្រាប កងទ័ពប្រជាធិបតេយ្យភ្លើងទៀនងាកមកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងគគ្រឹកគគ្រេង។ ហើយនេះជាហ្វេសប៊ុកផ្លូវការរបស់គណបក្សភ្លើងទៀន https://facebook.com/clp.org ព្រមទាំងប្រិយមិត្តអាចទទួលព័ត៌មានរបស់គណបក្សភ្លើងទៀនតាមរយៈ៖
»» Instagram: www.instagram.com/candlelight_party/
»» Telegram: t.me/candlelightparty
»» គេហទំព័រ(Website) https://candlelightparty.org
»» យូធូប (YouTube) https://www.youtube.com/channel/UCOShpxpMzcoO3oGCEFZ3heg
»» ទិកទុក (TikTok) https://www.tiktok.com/@candlelightparty

ក្តីសង្ឃឹមរបស់អ្នកបោះឆ្នោតប្រជាពលរដ្ឋខ្មែរគឺទាមទារយកមកវិញនូវសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង៥០០៧នាក់ដែលត្រូវបានគេប្លន់យកពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងឆ្នាំ២០១៧ បើមិនបានលើសចំនួន៥០០៧ទេ ស្មើដដែលក៏រំពឹងទុកដែរ។

ប្រជាពលរដ្ឋខ្មែរអ្នកស្រលាញ់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមិនរុញរានិងងាកក្រោយឡើយទោះបីជាមានការផ្សាយពត៌មានអកុសលថាពួកគេគ្រាន់តែជាជើងគ្រែអោយអំណាចផ្តាច់ការ ឬគជបហាក់ដូចជាមិនអាចធានាសេរីយុត្តិធម៌អោយការបោះឆ្នោតឃុំសង្កាត់នេះក៏ដោយ។ លោកស៊ុន ឆ័យ ជាអ្នកនយោបាយប្រាកដនិយមម្នាក់តែងបានអះអាងថាការចូលរួមរបស់ពលរដ្ឋខ្មែរនៃគណបក្សភ្លើងទៀនគឺដើម្បីតថ្លៃកំណែទម្រង់គជប ប្រព័ន្ធយុត្តិធម៌ និងស្ថាប័នជាតិផ្សេងៗ អោយបានពិតប្រាកដ។

ក្រៅពីបង្កលក្ខណះកក់ក្តៅដល់សកម្មជនអ្នកប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ការទាមទារតំណែងក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់មកវិញគឺជាភាពប្រាកដនិយមចាំបាច់ដែលប្រជាពលរដ្ឋខ្មែរត្រូវប្រឹងអោយខាងតែបាន។

ជយោ ស្មារតីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស!

ពីខ្ញុំសេង សុភ័ណ

ស្នាមញញឹមយុវតីបក្សភ្លើងទៀនខេត្តសៀមរាប ថ្ងៃទី២១ ឧសភា ២០២២

ក្រៅពីបង្កលក្ខណះកក់ក្តៅដល់សកម្មជនអ្នកប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ការទាមទារតំណែងក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់មកវិញគឺជាភាពប្រាកដនិយមចាំបាច់ដែលប្រជាពលរដ្ឋខ្មែរត្រូវប្រឹងអោយខាងតែបាន។

Note: ក្រុមការងារយើងខ្ញុំរីករាយនឹងចុះផ្សាយអត្ថបទ បទវិចារណ៍ និងមតិល្អៗផ្សេងៗរបស់អស់លោកអ្នក ដោយផ្ញើរក្នុងអិនបក់(inbox)នេះ ឬអ៊ីម៉េលមកយើងខ្ញុំ info@candlelightparty.org

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleលោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងសុន្ទរកថាបើកសមាជវិសាមញ្ញនិងគោលនយោបាយ៧ចំណុច
Next articleSon Chhay met with Ambassadors of Europe

Leave a reply

Please enter your comment!
Please enter your name here