នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ នៅសាលាប្រជុំនៃទីស្នាក់ការគណបក្ស ភ្លើងទៀន ផ្ទះលេខ២៣០ ផ្លូវ១០ម៉ែត្រថ្មី បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ទាវ វណ្ណុល ប្រធានគណបក្ស ភ្លើងទៀន និងសហការី រួមមាន៖
-លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស
-លោក គង់ មុនីកា អគ្គលេខាធិការរងគណបក្ស
-លោកស្រី វង រុន្នី ប្រធានចលនាស្ត្រីគណបក្ស និង
-លោក ជា ស៊ីណា នាយករងខុទ្ទកាល័យប្រធានគណបក្ស
បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារស្ត្រី ក្នុងវិស័យនយោបាយ នៃអង្គការសីលការ ដែលមានលោកស្រី សេង រាសី ជានាយិកាប្រតិបត្តិ
ស្ដីពី “ការបង្កើតបេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងសមាសភាពយេនឌ័រក្នុងវិស័យនយោបាយ”៕