ដកស្រង់និងបកប្រែពីកាសែត រ៉យតើ Reuters
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខណៈគណបក្សជំទាស់ចាប់កំណើតថ្មី ព្យាយាមប្រជែងជាមួយគណបក្សរបស់មេដឹកនាំជំពាក់ជាប់យូរអំណាចលោក ហ៊ុន សែន។
អាជ្ញាធរក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបែរទៅបង្រ្កាបក្រុមអ្នកជំទាស់ ដោយសមាជិកបក្សប្រឆាំងជាង ១០០នាក់របស់ពួកគេ ត្រូវបានដាក់ពន្ធនាគារក្រោមការចោទប្រកាន់ផ្សេងៗ រួមទាំងបទចោទក្បត់ជាតិ ដែលបង្ករឱ្យមានការរិះគន់ពីអន្តរជាតិទៅលើលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេល៣៧ឆ្នាំ។
លទ្ធផលពេញត្រូវបានរំពឹងទុកនៅថ្ងៃចន្ទ ប៉ុន្តែចំនួនសរុបមួយផ្នែកនៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញឱ្យឃើញពីគណបក្សភ្លើងទៀនថ្មីនាំមុខក្នុងការបោះឆ្នោតតែបួនឃុំប៉ុណ្ណោះក្នុងចំណោមឃុំសង្កាត់ចំនួន១៦៥២ ដោយគណបក្សប្រជាជននាំមុខគេនៅសេសសល់ នេះបើយោងតាមគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សភ្លើងទៀន ភាគច្រើនប្រមូលផ្តុំឡើងវិញនូវអតីតគណបក្សសង្រ្គោះជាតិដ៏សំខាន់ដែលត្រូវបានរំលាយដោយតុលាការកំពូលមុនការបោះឆ្នោតជាតិចុងក្រោយឆ្នាំ២០១៨។
អ្នកបោះឆ្នោតឈ្មោះ ជុំ ភិវ៉ូត អាយុ ៣៩ឆ្នាំ បាននិយាយថា “សម្រាប់អភិបាលកិច្ចមូលដ្ឋានរបស់យើង យើងចង់បានមេឃុំដែលមិនជិះជាន់ប្រជាពលរដ្ឋ ហើយប្រព្រឹត្តិល្អ” ខណៈដែលគាត់ថតរូប Selfie ដោយប្រើម្រាមដៃជ្រលក់ទឹកខ្មៅជាភស្តុតាងនៃការបោះឆ្នោតរបស់គាត់។
អ្នកបោះឆ្នោតតិចតួចនិយាយថាគណបក្សណាដែលពួកគេបោះឆ្នោតអោយ។
“ខ្ញុំគ្រាន់តែចង់បានសន្តិភាព ហើយកម្ពុជាមានសន្តិភាពជារៀងរហូត។ ខ្ញុំចង់បានអាជ្ញាធរឃុំដែលធ្វើឲ្យជីវិតខ្ញុំមានភាពងាយស្រួលដើម្បីឲ្យខ្ញុំមានលទ្ធភាពក្នុងការសងបំណុល»។
តំណាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់អាជ្ញាធរថាបានគាបសង្កត់គណបក្សប្រឆាំងខ្លាំងនៅក្នុងការបោះឆ្នោតពេលេនះ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Liz Throssell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលបោះឆ្នោតថា “យើងមានការរំខានដោយគំរូនៃការគំរាមកំហែង ការបំភិតបំភ័យ និងការរារាំងដែលផ្តោតលើបេក្ខជនប្រឆាំង” ។
អ្នកបោះឆ្នោតប្រហែល ៩.២ លាននាក់ត្រូវបានចុះឈ្មោះបោះឆ្នោតឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងមេឃុំចំនួន ១១.៦២២ នាក់នៅក្នុងឃុំ-សង្កាត់ចំនួន ១.៦៥២ នៅទូទាំងប្រទេស។
មនុស្សជាច្រើនមើលឃើញថា ការបោះឆ្នោតឃុំសង្កាត់ជាស្នូរជួងសម្រាប់ការបោះឆ្នោតជាតិដែលនឹងត្រូវកំណត់នៅឆ្នាំក្រោយ។
និពន្ធដោយ Kanupriya Kapoor; កែរសម្រួលដោយ Kay Johnson, William Mallard និង Raissa Kasolowsky