នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលជាតំណាងគណបក្សភ្លើងទៀន នៅមូលដ្ឋានខេត្តព្រះសីហនុ បានមកជួបជុំគ្នានៅភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និងប្រកាសសមាសភាពថ្នាក់ដឹកនាំបណ្ដោះអាសន្នគណបក្ស ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ។
ព្រះសីហនុ គឺជាខេត្តទី២១ហើយ ដែលបានសម្ពោធលើកស្លាកទីស្នាក់ការគណបក្សភ្លើងទៀន ប្រចាំខេត្តរបស់ខ្លួន ដើម្បីបន្តបេសកកម្មជាតិ ក្នុងនាមគណបក្សនយោបាយដែលបានប្រកាន់យកគោលនយោបាយប្រជាធិបតេយ្យសេរីយ៉ាងពិតប្រាកដតែមួយគត់ នៅប្រទេសកម្ពុជា៕
Thanks for your blog, nice to read. Do not stop.