សេចក្តីជូនដំណឹង
គណបក្ស ភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិនានា មេត្តាជ្រាបថា គណបក្ស ភ្លើងទៀន នឹងប្រារព្ធសមាជវិសាមញ្ញគណបក្ស ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់គណបក្ស សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣។
សមាជវិសាមញ្ញនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១៥.០០នាទីថ្ងៃរសៀល នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិនានា ជ្រាបជាព័ត៌មាន៕