សេចក្តីប្រកាសព័ត៌មាន
គណបក្ស ភ្លើងទៀន សូមប្រកាសបដិសេធចំពោះសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន ដែលជាសេចក្ដីថ្លែងការណ៍ក្លែងក្លាយ បង្កើតឡើងដោយជនខិលខូច ក្នុងចេតនាទុច្ចរិត ដើម្បីបង្កការភាន់ច្រឡំដល់សាធារណជន មកលើគណបក្ស ភ្លើងទៀន។
គណបក្ស ភ្លើងទៀន សម្ដែងការសោកស្ដាយ ដែលក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននូវព័ត៌មានប្រឌិត ដែលជាព័ត៌មានបំពុលសង្គម អាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងអស់ជំនឿទៅលើក្រសួងព័ត៌មាន ដែលជាស្ថាប័នព័ត៌មានកំពូលរបស់ជាតិ។
https://fb.watch/i6ELCQqxzB/?mibextid=RUbZ1f