សេចក្តីថ្លែងការណ៍ចំពោះការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ VOD

0
51

សេចក្តីថ្លែងការណ៍

គណបក្ស ភ្លើងទៀន សម្តែងការសោកស្តាយ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាប្រព័ន្ធផ្តល់ព័ត៌មានពិត និងឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ គឺជាទង្វើរំលោភបំពានរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីរបប សារព័ត៌មាន។ ចំពោះការផ្សាយព័ត៌មានខុសការពិត ដែលធ្វើឲ្យខូចខាតដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នណាមួយ បុគ្គល ឬស្ថាប័ននោះ មានសិទ្ធិឆ្លើយតប ឬទាមទារឲ្យ សារព័ត៌មាននោះ ធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

គណបក្ស ភ្លើងទៀន ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ពិនិត្យ ពិចារណា ក្នុងការអនុញ្ញាតឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បានដំណើការផ្សព្វផ្សាយព័ត៌មាន ឡើងវិញ ដើម្បីបង្ហាញអំពីលំហនៃសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ដែលធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសេចក្តីប្រកាសសេចក្តីសម្រេចពីអង្គសមាជវិសាមញ្ញថ្ងៃ១១កុម្ភះ២០២៣
Next articleសេចក្តីប្រកាសពត៌មាន

Leave a reply

Please enter your comment!
Please enter your name here