ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២
គណបក្សភ្លើងទៀន សូមថ្លែងអំណរគុណ ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) សម្រាប់លិខិតអបអរសាទរជ័យជំនះរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ។
ពាក្យគាំទ្រ និងលើកទឹកចិត្តរបស់CALD គឺជាការជម្រុញទឹកចិត្តដល់គណបក្សភ្លើងទៀន ហើយគណបក្សភ្លើងទៀនមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CALD ។
ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២
=====
ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អបអរសាទរជ័យជំនះរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយឈ្នះបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន៤ និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ២ពាន់អាសនៈ បើតាមលទ្ធផលក្រៅផ្លូវការចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។