គណបក្សភ្លើងទៀន សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ, សមាជិក-សមាជិកា និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស ឲ្យគោរពដាច់ខាតនូវ៖ រដ្ឋធម្មនុញ្ញ, ច្បាប់ស្ដីពីគណបក្សនយោបាយ, ច្បាប់ស្ដីពីការបោះឆ្នោត, បទបញ្ញានិងនីតិវិធីនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ រួមទាំងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ជាធរមាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។