នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ បានបើកសម្ភោធទីស្នាក់ការគណបក្សភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅមូលដ្ឋានក្រុងប៉ោយប៉ែតក្នុងបរិយាកាសអ៊ូរអរ។
គណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ បានបើកដំណើរការទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបានលើកស្លាកគណបក្សជាបន្តបន្ទាប់នៅតាមបណ្ដាស្រុកនិងឃុំសង្កាត់នានារបស់ខ្លួន។ គិតត្រឹមថ្ងៃ ១៤ មករា នេះ ក្រុមការងារខេត្តបន្ទាយមានជ័យ បានលើកស្លាកគណបក្សភ្លើងទៀន ក្នុងខេត្តរបស់ខ្លួន បានចំនួន ៥ក្រុង-ស្រុកហើយ ក្នុងចំណោមក្រុង-ស្រុក ចំនួន៩នៃខេត្ត៕